ពីដើមកាលអេប្រាអិមនិយាយ មនុស្សរន្ធត់ញាប់ញ័រ គេបានថ្កើងឡើងក្នុងពួកអ៊ីស្រាអែល តែគេមានទោសពីដំណើរព្រះបាល ហើយក៏ស្លាប់ទៅ។
១ សាំយូអែល 15:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសាំយូអែលក៏ទូលថា៖ «ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្ររបស់អង្គ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មានទេឬ? គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលទូលថា៖ «ទោះបីព្រះករុណាយល់ថាខ្លួនជាមនុស្សទន់ទាបក្ដី ក៏ព្រះករុណានៅតែជាអ្នកដឹកនាំលើកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលដែរ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកព្រះករុណា ជាស្ដេចលើជនជាតិអ៊ីស្រាអែលរួចហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាំយូអែលក៏ទូលថា ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអី គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែលហើយ អាល់គីតាប សាំយូអែលប្រាប់ថា៖ «ទោះបីស្តេចយល់ថាខ្លួនជាមនុស្សទន់ទាបក្តី ក៏ស្តេចនៅតែជាអ្នកដឹកនាំលើកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែលដែរ ដ្បិតអុលឡោះតាអាឡាបានតែងតាំងអ្នក ជាស្តេចលើជនជាតិអ៊ីស្រអែលរួចហើយ។ |
ពីដើមកាលអេប្រាអិមនិយាយ មនុស្សរន្ធត់ញាប់ញ័រ គេបានថ្កើងឡើងក្នុងពួកអ៊ីស្រាអែល តែគេមានទោសពីដំណើរព្រះបាល ហើយក៏ស្លាប់ទៅ។
អ្នកណាបន្ទាបខ្លួនដូចក្មេងតូចនេះ អ្នកនោះជាអ្នកធំជាងគេក្នុងព្រះរាជ្យនៃស្ថានសួគ៌។
លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំអាចសង្គ្រោះអ៊ីស្រាអែលបាន? មើល៍ ត្រកូលទូលបង្គំខ្សត់ខ្សោយជាងគេក្នុងពួកម៉ាណាសេ ហើយទូលបង្គំក៏ជាអ្នកតូចជាងគេនៅក្នុងគ្រួសារបស់ឪពុកទូលបង្គំដែរ»។
លោកសាំយូអែលបានយកប្រេងមួយដប ហើយចាក់លើក្បាលលោកសូល រួចថើបគាត់ដោយពោលថា៖ «តើព្រះយេហូវ៉ាមិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្រអ៊ីស្រាអែលទេឬ? អ្នកនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់ព្រះយេហូវ៉ា ហើយអ្នកនឹងសង្គ្រោះគេពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវដែលនៅជុំវិញ ទីសម្គាល់នេះអ្នកនឹងដឹងថា ព្រះយេហូវ៉ាពិតជាបានតែងតាំងអ្នក ឲ្យធ្វើជាមេគ្រប់គ្រង លើប្រជារាស្ត្ររបស់ព្រះអង្គមែន។
ដូច្នេះ គេទូលសួរដល់ព្រះយេហូវ៉ាទៀតថា៖ «តើឈ្មោះនោះដែលត្រូវមកមែនឬ ព្រះយេហូវ៉ាមានព្រះបន្ទូលថា មើល៍ វាកំពុងតែពួននៅក្នុងអីវ៉ាន់»។
នោះលោកសាំយូអែលទូលថា៖ «ឈប់សិន ទូលបង្គំនឹងទូលព្រះករុណាពីសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកទូលបង្គំពីយប់មិញនេះ»។ ស្ដេចសូលមានរាជឱង្ការថា៖ «សូមមានប្រសាសន៍មកចុះ»។
តែលោកសូលឆ្លើយថា៖ «តើខ្ញុំមិនមែនជាពួកបេនយ៉ាមីន ជាកុលសម្ព័ន្ធតូចជាងគេក្នុងបណ្ដាសាសន៍អ៊ីស្រាអែលទេឬ ហើយគ្រួសារខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួក្នុងកុលសម្ព័ន្ធបេនយ៉ាមីនដែរទេឬ ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ»។