ពួកមហាតលិករបស់ស្តេចទូលថា៖ «បពិត្រព្រះករុណា ទូលបង្គំរាល់គ្នាប្រុងប្រៀប នឹងធ្វើតាមតែព្រះហឫទ័យព្រះអង្គម្ចាស់នៃទូលបង្គំហើយ
១ សាំយូអែល 14:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ស្ដេចសូលមានរាជឱង្ការទៅពួកអ៊ីស្រាអែលថា៖ «ចូរអ្នករាល់គ្នានៅជាម្ខាង ហើយយើង និងយ៉ូណាថាន ជាកូនយើងនៅម្ខាង» ពួកពលទ័ពទូលឆ្លើយថា៖ «សូមព្រះអង្គសម្រេចតាមព្រះហឫទ័យចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលមានរាជឱង្ការទៅកាន់កងទ័ពអ៊ីស្រាអែលទាំងមូលថា៖ «ចូរអ្នករាល់គ្នាឈរនៅម្ខាងទៅ ចំណែកយ៉ូណាថាន ជាបុត្រខ្ញុំ និងខ្ញុំ ឈរនៅម្ខាង»។ ពួកទាហានទូលថា៖ «សូមសម្រេចតាមព្រះតម្រិះរបស់ព្រះករុណាចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលទៅពួកអ៊ីស្រាអែលថា ចូរឯងរាល់គ្នានៅជាម្ខាង ហើយយើង នឹងយ៉ូណាថាន ជាកូនយើង នឹងនៅជាម្ខាង ពួកពលទ័ពទូលឆ្លើយថា សូមទ្រង់សំរេចតាមព្រះទ័យចុះ អាល់គីតាប ស្តេចសូលមានប្រសាសន៍ទៅកាន់កងទ័ពអ៊ីស្រអែលទាំងមូលថា៖ «ចូរអ្នករាល់គ្នាឈរនៅម្ខាងទៅ ចំណែកយ៉ូណាថាន ជាកូនខ្ញុំ និងខ្ញុំឈរនៅម្ខាង»។ ពួកទាហានប្រាប់ថា៖ «សូមសម្រេចតាមតម្រិះរបស់ស្តេចចុះ»។ |
ពួកមហាតលិករបស់ស្តេចទូលថា៖ «បពិត្រព្រះករុណា ទូលបង្គំរាល់គ្នាប្រុងប្រៀប នឹងធ្វើតាមតែព្រះហឫទ័យព្រះអង្គម្ចាស់នៃទូលបង្គំហើយ
លោកអែលកាណាជាប្តីឆ្លើយថា៖ «ចូរធ្វើតាមដែលនាងគិតឃើញថាត្រូវចុះ ចូរនៅចាំទាល់តែវាលែងដោះសិន សូមឲ្យព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ»។ ដូច្នេះ នាងក៏នៅបំបៅកូនរហូតដល់ពេលផ្តាច់ដោះ។
លំដាប់នោះ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរយើងចុះទៅទាំងយប់តាមពួកភីលីស្ទីន ដើម្បីវាយគេរហូតដល់ភ្លឺ កុំឲ្យយើងទុកគេឲ្យសល់ដល់ម្នាក់ឡើយ» គេនិយាយថា៖ «សូមទ្រង់សម្រេចតាមដែលយល់ថាស្រួលចុះ» នោះសង្ឃមានវាចាថា៖ «ចូរយើងប្រមូលគ្នាមករកព្រះនៅទីនេះសិន»។
ដ្បិតយើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ ដែលព្រះអង្គបានសង្គ្រោះពួកអ៊ីស្រាអែលថា ទោះបើបាបនោះ នៅលើរូបយ៉ូណាថានជាកូនយើងក៏ដោយ គង់តែវានឹងត្រូវស្លាប់ទៅជាប្រាកដ»។ ក្នុងពួកពលទ័ពគ្មានអ្នកណាមួយឆ្លើយឡើងសោះ។
ដូច្នេះ ស្ដេចសូលក៏ទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ [ហេតុអ្វីបានជាព្រះអង្គមិនឆ្លើយមកអ្នកបម្រើរបស់ព្រះអង្គនៅថ្ងៃនេះ? ប្រសិនបើនេះជាកំហុសរបស់ទូលបង្គំ ឬកំហុសរបស់យ៉ូណាថានកូនទូលបង្គំ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ] សូមព្រះអង្គបង្ហាញតាមអ៊ូរីម ចុះ។ ប៉ុន្តែ ប្រសិនបើនេះជាកំហុសរបស់ប្រជាជនអ៊ីស្រាអែល សូមបង្ហាញតាមធូមីម »។ ពេលនោះ ឆ្នោតបង្ហាញចំលើយ៉ូណាថាន និងស្ដេចសូល តែប្រជាជនរួចខ្លួន។
ឯអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកក៏ឆ្លើយថា៖ «សូមសម្រេចតាមតែគំនិតរបស់លោក ហើយធ្វើតាមតែចិត្តប្រាថ្នាចុះ មើល៍ ខ្ញុំនៅជាមួយលោកស្រាប់ហើយ»។