១ សាំយូអែល 14:40 - អាល់គីតាប40 ស្តេចសូលមានប្រសាសន៍ទៅកាន់កងទ័ពអ៊ីស្រអែលទាំងមូលថា៖ «ចូរអ្នករាល់គ្នាឈរនៅម្ខាងទៅ ចំណែកយ៉ូណាថាន ជាកូនខ្ញុំ និងខ្ញុំឈរនៅម្ខាង»។ ពួកទាហានប្រាប់ថា៖ «សូមសម្រេចតាមតម្រិះរបស់ស្តេចចុះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦40 ពេលនោះ ស្ដេចសូលមានរាជឱង្ការទៅពួកអ៊ីស្រាអែលថា៖ «ចូរអ្នករាល់គ្នានៅជាម្ខាង ហើយយើង និងយ៉ូណាថាន ជាកូនយើងនៅម្ខាង» ពួកពលទ័ពទូលឆ្លើយថា៖ «សូមព្រះអង្គសម្រេចតាមព្រះហឫទ័យចុះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥40 ព្រះបាទសូលមានរាជឱង្ការទៅកាន់កងទ័ពអ៊ីស្រាអែលទាំងមូលថា៖ «ចូរអ្នករាល់គ្នាឈរនៅម្ខាងទៅ ចំណែកយ៉ូណាថាន ជាបុត្រខ្ញុំ និងខ្ញុំ ឈរនៅម្ខាង»។ ពួកទាហានទូលថា៖ «សូមសម្រេចតាមព្រះតម្រិះរបស់ព្រះករុណាចុះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤40 រួចទ្រង់មានបន្ទូលទៅពួកអ៊ីស្រាអែលថា ចូរឯងរាល់គ្នានៅជាម្ខាង ហើយយើង នឹងយ៉ូណាថាន ជាកូនយើង នឹងនៅជាម្ខាង ពួកពលទ័ពទូលឆ្លើយថា សូមទ្រង់សំរេចតាមព្រះទ័យចុះ សូមមើលជំពូក |
ស្តេចសូលបានបញ្ជាថា៖ «យប់នេះ ចូរយើងនាំគ្នាដេញតាមពួកភីលីស្ទីន ហើយរឹបអូសយកទ្រព្យសម្បត្តិពីពួកគេរហូតដល់ថ្ងៃរះ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ»។ ពួកទាហានជម្រាបស្តេចវិញថា៖ «សូមសម្រេចតាមតម្រិះរបស់ស្តេចចុះ»។ ប៉ុន្តែ អ៊ីមុាំនិយាយថា៖ «យើងគួរតែទូរអាសួរអុលឡោះសិន»។