៙ ប៉ុន្ដែ មិនយូរប៉ុន្មាន គេក៏ភ្លេចពីកិច្ចការរបស់ព្រះអង្គ ហើយមិនបានរង់ចាំស្តាប់ដំបូន្មាន របស់ព្រះអង្គឡើយ។
១ សាំយូអែល 14:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលស្ដេចសូលកំពុងមានរាជឱង្ការទៅកាន់សង្ឃនៅឡើយ សូរអឺងកងដែលឮពីជំរំពួកភីលីស្ទីនក៏កាន់តែខ្លាំងឡើងៗ។ ដូច្នេះ ស្ដេចសូលប្រាប់សង្ឃថា៖ «ចូរដកដៃអ្នកចេញ »។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះបាទសូលកំពុងតែមានរាជឱង្ការទៅកាន់លោកបូជាចារ្យ ការច្របូកច្របល់កើតមានកាន់តែខ្លាំងឡើងៗ នៅក្នុងជំរំពួកភីលីស្ទីន។ ព្រះបាទសូលក៏ប្រាប់លោកបូជាចារ្យថា៖ «មិនបាច់ទូលសួរព្រះជាម្ចាស់ទៀតទេ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលសូលកំពុងតែមានបន្ទូលនឹងសង្ឃនៅឡើយ នោះសូរអឺងកងដែលឮពីទីបោះទ័ពរបស់ពួកភីលីស្ទីនក៏កាន់តែខ្លាំងឡើង ដូច្នេះ សូលប្រាប់ដល់សង្ឃថា ចូរដកដៃមកវិញ អាល់គីតាប ពេលស្តេចសូលកំពុងតែបញ្ជាទៅកាន់អ៊ីមុាំ ការច្របូកច្របល់កើតមានកាន់តែខ្លាំងឡើងៗ នៅក្នុងជំរំពួកភីលីស្ទីន។ ស្តេចសូលក៏ប្រាប់អ៊ីមុាំថា៖ «ចូរដកដៃមកវិញ»។ |
៙ ប៉ុន្ដែ មិនយូរប៉ុន្មាន គេក៏ភ្លេចពីកិច្ចការរបស់ព្រះអង្គ ហើយមិនបានរង់ចាំស្តាប់ដំបូន្មាន របស់ព្រះអង្គឡើយ។
ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍ យើងដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងហើយ ជាថ្មជ្រុងទីដ៏មានតម្លៃ ដែលដាក់យ៉ាងមាំមួន អ្នកណាដែលជឿ នោះមិនត្រូវភ័យខ្លាចឡើយ។
ប៉ុន្ដែ ត្រូវឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសគាត់ ដោយសារការសម្រេចរបស់យូរីម។ គឺតាមបង្គាប់របស់អេលាសារ គេត្រូវចេញទៅ ហើយតាមបង្គាប់គាត់ គេត្រូវចូលមកវិញ គឺទាំងយ៉ូស្វេ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយ គឺក្រុមជំនុំទាំងមូល»។
ប៉ុន្តែ លោកសាំយូអែលទូលសួរថា៖ «តើបានធ្វើអ្វីហ្នឹង?» ស្ដេចសូលឆ្លើយថា៖ «ដោយព្រោះខ្ញុំឃើញថា បណ្ដាទ័ពបានខ្ចាត់ខ្ចាយចេញពីខ្ញុំទៅ ហើយលោកក៏មិនបានអញ្ជើញមកនៅវេលាកំណត់ ហើយពួកភីលីស្ទីនបានប្រមូលគ្នាមកនៅមីកម៉ាសផង
ពេលនោះ ស្ដេចសូល និងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មានក៏ប្រមូលគ្នាទៅសមរភូមិ ហើយមើល៍ មានការច្របូកច្របល់យ៉ាងសម្បើម ដោយពួកភីលីស្ទីនកំពុងតែកាប់ចាក់គ្នាឯង។
នៅថ្ងៃនោះ ពួកអ៊ីស្រាអែលមានសេចក្ដីវេទនាណាស់ ដ្បិតសូលបានឲ្យគេស្បថថា៖ «អ្នកណាដែលបរិភោគអ្វីមុនពេលល្ងាច គឺដល់កាលណាយើងបានសងសឹកនឹងខ្មាំងសត្រូវហើយ នោះនឹងត្រូវបណ្ដាសា» ហេតុនោះបានជាក្នុងពួកគេ គ្មានអ្នកណាមួយហ៊ានបរិភោគអ្វីឡើយ។
ដាវីឌបាននិយាយទៅអ័បៀថើរជាសង្ឃ ជាកូនអ័ហ៊ីម៉ាឡេកថា៖ «សូមយកអេផូឌមកឲ្យខ្ញុំឯណេះ» នោះអ័បៀថើរក៏យកអេផូឌមក