ទេវតារបស់ព្រះយេហូវ៉ាពោលមកនាងទៀតថា៖ «មើល៍! នាងមានទម្ងន់ហើយ ហើយនាងនឹងបង្កើតបានកូនប្រុសមួយ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល ដ្បិតព្រះយេហូវ៉ាបានឮពីទុក្ខលំបាក របស់នាងហើយ។
១ សាំយូអែល 1:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់នាងហាណាមានទម្ងន់គ្រប់ខែហើយ ក៏សម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា សាំយូអែល ដោយនិយាយថា៖ «ខ្ញុំបានសូមកូននេះពីព្រះយេហូវ៉ា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំនោះ នាងហាណាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា «សាំយូអែល» ដ្បិតនាងពោលថា «ខ្ញុំបានទូលសូមកូននេះពីព្រះអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់នាងហាណាមានទំងន់គ្រប់ខែហើយ នោះក៏សំរាលបានកូនប្រុស១ នាងឲ្យឈ្មោះថាសាំយូអែល ដោយថា អញបានសូមវាពីព្រះយេហូវ៉ាមក។ អាល់គីតាប នៅឆ្នាំនោះនាងហាណាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា «សាំយូអែល» ដ្បិតនាងពោលថា «ខ្ញុំបានទូរអាសូមកូននេះពីអុលឡោះតាអាឡា»។ |
ទេវតារបស់ព្រះយេហូវ៉ាពោលមកនាងទៀតថា៖ «មើល៍! នាងមានទម្ងន់ហើយ ហើយនាងនឹងបង្កើតបានកូនប្រុសមួយ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល ដ្បិតព្រះយេហូវ៉ាបានឮពីទុក្ខលំបាក របស់នាងហើយ។
ពេលនោះ ព្រះទ្រង់នឹកចាំពីនាងរ៉ាជែល ហើយព្រះស្ដាប់តាមនាង ព្រមទាំងប្រោសឲ្យនាងអាចបង្កើតកូនបាន។
អ័ដាមបានស្គាល់ប្រពន្ធរបស់គាត់ម្តងទៀត ហើយនាងបង្កើតបានកូនប្រុសមួយ ដាក់ឈ្មោះថា សេត ដ្បិតនាងពោលថា៖ «ព្រះទ្រង់បានប្រទានពូជ មួយទៀតមកខ្ញុំជំនួសអេបិល ដែលកាអ៊ីនបានសម្លាប់ទៅនោះ»។
លោកដាក់ឈ្មោះកូននោះថា "ណូអេ" ដោយពោលថា៖ «កូននេះនឹងជួយសម្រាលទុក្ខលំបាករបស់យើង ដែលយើងធ្វើយ៉ាងនឿយហត់ដោយដៃ ព្រោះតែដីដែលព្រះយេហូវ៉ាបានដាក់បណ្ដាសា»។
យ៉ាបេសបានអំពាវនាវដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា «ឱបើទ្រង់ប្រទានពរមកទូលបង្គំ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំឲ្យទូលាយ ហើយឲ្យព្រះហស្តរបស់ព្រះអង្គបាននៅជាមួយទូលបង្គំ ដើម្បីរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ កុំឲ្យទូលបង្គំកើតចិត្តព្រួយ»។ ព្រះបានប្រោសប្រទានដល់គាត់ដូចជាបានសូម។
កាលខ្ញុំមានទុក្ខព្រួយ ខ្ញុំអំពាវនាវរកព្រះយេហូវ៉ា ហើយព្រះអង្គបានឆ្លើយតបមកខ្ញុំ។
លុះកូននេះធំឡើង ម្ដាយក៏នាំទៅថ្វាយបុត្រីផារ៉ោនវិញ ហើយកូននោះក៏ទៅជាកូនរបស់ព្រះនាង។ ព្រះនាងដាក់ឈ្មោះកូននោះថា «ម៉ូសេ» ដោយព្រះនាងមានសវនីយ៍ថា៖ «ព្រោះខ្ញុំបានស្រង់កូននេះពី ទឹកមក»។
នាងបង្កើតបានកូនប្រុសមួយ ដែលលោកម៉ូសេឲ្យឈ្មោះថា «គើសម» ដ្បិតលោកគិតថា «ខ្ញុំជាអ្នកស្នាក់ នៅស្រុកដទៃ»។
នាងនឹងប្រសូតបានបុត្រាមួយ ហើយលោកត្រូវថ្វាយព្រះនាមបុត្រនោះថា "យេស៊ូវ" ព្រោះបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គឲ្យរួចពីបាបរបស់គេ»។
តើខ្ញុំត្រូវនិយាយអ្វីទៀត? ដ្បិតគ្មានពេលនឹងថ្លែងប្រាប់ពីរឿងលោកគេឌាន លោកបារ៉ាក លោកសាំសុន លោកយែបថា ព្រះបាទដាវីឌ លោកសាំយូអែល និងពួកហោរាទេ