ខាងពួកកូនចៅស៊ីម្មាន មានពួកមនុស្សខ្លាំងពូកែ សម្រាប់ចេញទៅច្បាំងប្រាំពីរពាន់មួយរយនាក់។
១ របាក្សត្រ 9:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអូបាឌាជាកូនសេម៉ាយ៉ា ដែលជាកូនកាឡាល កាឡាលជាកូនយេឌូថិន ហើយមានបេរេគាជាកូនអេសា ដែលជាកូនអែលកាណា នៅភូមិទាំងប៉ុន្មាននៃពួកនថូផា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអូបាឌា ជាកូនរបស់លោកសេម៉ាយ៉ា ជាចៅរបស់លោកកាឡាល ជាចៅទួតរបស់លោកយេឌូថិន។ លោកបេរេគា ជាកូនរបស់លោកអេសា ជាចៅរបស់លោកអែលកាណា ដែលរស់នៅតាមភូមិរបស់ពួកនថូផា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអូបាឌា ជាកូនសេម៉ាយ៉ា ដែលជាកូនកាឡាលៗជាកូនយេឌូថិន ហើយមានបេរេគា ជាកូនអេសា ដែលជាកូនអែលកាណា នៅភូមិទាំងប៉ុន្មាននៃពួកនថូផា។ អាល់គីតាប លោកអូបាឌាជាកូនរបស់លោកសេម៉ាយ៉ា ជាចៅរបស់លោកកាឡាល ជាចៅទួតរបស់លោកយេឌូថិន។ លោកបេរេគាជាកូនរបស់លោកអេសា ជាចៅរបស់លោកអែលកាណា ដែលរស់នៅតាមភូមិរបស់ពួកនថូផា។ |
ខាងពួកកូនចៅស៊ីម្មាន មានពួកមនុស្សខ្លាំងពូកែ សម្រាប់ចេញទៅច្បាំងប្រាំពីរពាន់មួយរយនាក់។
កូនរបស់សាលម៉ា គេបង្កើតពួកបេថ្លេហិម ពួកនថូផា ពួកអាត្រូត-បេត-យ៉ូអាប់ និងពួកហាស៊ី-ហាម៉ាណាធី គឺជាពួកសោរីត។
ព្រះបាទដាវីឌ និងពួកមេទ័ព ក៏ញែកពួកកូនចៅអេសាភ ហេម៉ាន និងយេឌូថិនខ្លះ ចេញទុកសម្រាប់ការងារ ឲ្យបានពោលតាមស៊ុង ពិណ និងឈិង ពួកអ្នកដែលធ្វើការងារនោះ មានចំនួនដូចតទៅ៖
ខាងឯយេឌូថិន ពួកកូនចៅលោក គឺកេដាលា សេរី យេសាយ៉ា ស៊ីម៉ាយ ហាសាបយ៉ា និងម៉ាធិធា ទាំងអស់មានប្រាំមួយនាក់ គេកាន់ស៊ុងនៅក្នុងបង្គាប់យេឌូថិន ជាឪពុកគេ ដែលជាអ្នកពោលពំនោល ដោយពាក្យអរព្រះគុណ និងពាក្យសរសើរតម្កើងព្រះយេហូវ៉ា។
អ្នកទាំងនោះសុទ្ធតែនៅក្នុងបង្គាប់របស់ឪពុក សម្រាប់ការចម្រៀងក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា ដោយលេងឈិង ពិណ និងស៊ុង ដើម្បីធ្វើការងាររបស់ព្រះវិហារនៃព្រះ ឯអេសាភ យេឌូថិន និងហេម៉ាន លោកនៅក្នុងបង្គាប់របស់ស្តេច
ព្រមទាំងបាកបាការ ហេរេស កាឡាល និងម៉ាថានា ជាកូនមីកា ដែលជាកូនស៊ីកគ្រី ស៊ីកគ្រីជាកូនអេសាភ
ក្នុងពួកអ្នកឆ្មាំទ្វារ មានសាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន និងបងប្អូនគេ សាលូមជាមេដឹកនាំ។
ឯពួកកូនចៅអេសាភ ជាពួកអ្នកចម្រៀង គេក៏ឈរនៅកន្លែងគេតាមបង្គាប់ដាវីឌ អេសាភ ហេម៉ាន និងយេឌូថិន ជាអ្នកមើលឆុតរបស់ស្តេច ហើយពួកឆ្មាំទ្វារក៏នៅចាំរៀងរាល់តែទ្វារ មិនចាំបាច់នឹងលែងធ្វើការងាររបស់គេទេ ដ្បិតពួកលេវីជាបងប្អូនគេរៀបចំឲ្យ។
ម៉ាថានា ជាកូនមីកា ដែលជាកូនសាប់ឌី សាប់ឌីជាកូនអេសាភ ដែលជាមេដឹកនាំក្នុងការអរព្រះគុណ និងការអធិស្ឋាន និងបាកប៊ូគា ជាមេដឹកនាំរងក្នុងចំណោមបងប្អូនរបស់គាត់ ហើយអាប់ដា ជាកូនសាំមួរ ដែលជាកូនកាឡាល កាឡាលជាកូនយេឌូថិន។