Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 35:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឯ​ពួក​កូន​ចៅ​អេសាភ ជា​ពួក​អ្នក​ចម្រៀង គេ​ក៏​ឈរ​នៅ​កន្លែង​គេ​តាម​បង្គាប់​ដាវីឌ អេសាភ ហេម៉ាន និង​យេឌូ‌ថិន ជា​អ្នក​មើល​ឆុត​របស់​ស្តេច ហើយ​ពួក​ឆ្មាំ​ទ្វារ​ក៏​នៅ​ចាំ​រៀង​រាល់​តែ​ទ្វារ មិន​ចាំ‌បាច់​នឹង​លែង​ធ្វើ​ការ‌ងារ​របស់​គេ​ទេ ដ្បិត​ពួក​លេវី​ជា​បង‌ប្អូន​គេ​រៀបចំ​ឲ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ក្រុម​ចម្រៀង ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ បំពេញ​មុខងារ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ លោក​អេ‌សាភ លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ជា​គ្រូ​ទាយ​របស់​ស្ដេច បាន​បង្គាប់​ទុក។ រីឯ​ឆ្មាំ​ទ្វារ​ក៏​ឈរ​នៅ​តាម​កន្លែង​របស់​ខ្លួន​ដែរ គ្មាន​នរណា​ចាក​ចេញ​ពី​កន្លែង​របស់​ខ្លួន​ឡើយ ព្រោះ​ក្រុម​លេវី​រៀបចំ​អាហារ​ជូន​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​ពួក​កូន​ចៅ​អេសាភ ជា​ពួក​អ្នក​ចំរៀង គេ​ក៏​ឈរ​នៅ​កន្លែង​គេ​តាម​បង្គាប់​ដាវីឌ អេសាភ ហេម៉ាន នឹង​យេឌូថិន ជា​អ្នក​មើល‌ឆុត​របស់​ស្តេច ហើយ​ពួក​ឆ្មាំ​ទ្វារ​ក៏​នៅ​ចាំ​រៀង​រាល់​តែ​ទ្វារ មិន​ចាំ‌បាច់​នឹង​លែង​ធ្វើ​ការ‌ងារ​របស់​គេ​ទេ ដ្បិត​ពួក​លេវី​ជា​បង​ប្អូន​គេ​រៀបចំ​ឲ្យ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ក្រុម​ចំរៀង​ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ បំពេញ​មុខ‌ងារ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន ដូច​ស្តេច​ទត លោក​អេ‌សាភ លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ជា​អ្នក​ទាយ​របស់​ស្តេច​បាន​បង្គាប់​ទុក។ រីឯ​ឆ្មាំ​ទ្វារ​ក៏​ឈរ​នៅ​តាម​កន្លែង​របស់​ខ្លួន​ដែរ គ្មាន​នរណា​ចាក​ចេញ​ពី​កន្លែង​របស់​ខ្លួន​ឡើយ ព្រោះ​ក្រុម​លេវី​រៀប‌ចំ​អាហារ​ជូន​ពួក​គេ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 35:15
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​បួន​ពាន់​នាក់ ជា​អ្នក​ឆ្មាំ​ទ្វារ បួន​ពាន់​នាក់​ទៀត ជា​អ្នក​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ប្រដាប់​ភ្លេង ដែល​ដាវីឌ​បាន​ធ្វើ​សម្រាប់​ការ​ច្រៀង​សរសើរ។


គេ​ក៏​ឈរ​នៅ​កន្លែង​របស់​គេ​រៀង​ៗខ្លួន តាម​របៀប តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ គឺ​ពួក​សង្ឃ​បាន​ទទួល​ឈាម​ពី​ដៃ​របស់​ពួក​លេវី យក​ទៅ​ប្រោះ។


ទើប​រៀបចំ​សម្រាប់​ខ្លួន​គេ និង​ពួក​សង្ឃ​ជា​ខាង​ក្រោយ ដ្បិត​ពួក​សង្ឃ ជា​កូន​ចៅ​លោក​អើរ៉ុន គេ​នៅ​ជាប់​ការ​ថ្វាយ​តង្វាយ​ដុត និង​ខ្លាញ់​ទាំង​ប៉ុន្មាន ដរាប​ដល់​យប់ បាន​ជា​ពួក​លេវី​រៀបចំ​សម្រាប់​ខ្លួន​គេ និង​ពួក​សង្ឃ ជា​កូន​ចៅ​លោក​អើរ៉ុន​ដែរ


ដូច្នេះ ការ‌ងារ​នៃ​ព្រះ‌យេហូវ៉ា​ទាំង​អស់​បាន​រៀបចំ​ជា​ស្រេច​នៅ​ថ្ងៃ​នោះ​ឯង ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង ហើយ​នឹង​ថ្វាយ​តង្វាយ​ដុត នៅ​លើ​អាស‌នា​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ព្រះបាទ​យ៉ូសៀស


ទ្រង់​បាន​តម្រូវ​ពួក​សង្ឃ​ឲ្យ​ធ្វើ​ការ‌ងារ​តាម​វេន ដូច​ព្រះបាទ​ដាវីឌ​ជា​បិតា​បាន​កំណត់​ទុក ទ្រង់​ឲ្យ​ពួក​លេវី​មាន​ដំណែង​របស់​គេ​សម្រាប់​ពោល​សរសើរ ហើយ​ធ្វើ​ជា​ជំនួយ​ដល់​ពួក​សង្ឃ​ជា​ប្រចាំ​រាល់​តែ​ថ្ងៃ ឯ​ពួក​ឆ្មាំ​ទ្វារ​ក៏​ធ្វើ​តាម​វេន​របស់​គេ​នៅ​គ្រប់​ទ្វារ​ដែរ។ ដ្បិត​ព្រះបាទ​ដាវីឌ​ជា​អ្នក​សំណព្វ​របស់​ព្រះ បាន​បង្គាប់​យ៉ាង​ដូច្នោះ។


នៅ​ពេល​ពួក​ជាង​បាន​ចាក់​គ្រឹះ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ពួក​សង្ឃដែល​ប្រដាប់​ដោយ​សម្លៀក​បំពាក់​ជា​សង្ឃ បាន​ចេញ​មក​ទាំង​កាន់​ត្រែ ហើយ​ពួក​លេវី ជា​កូន​ចៅ​របស់​អេសាភ កាន់​ឈិង ដើម្បី​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា តាម​ការ​ណែនាំ​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល។


ដ្បិត​ពួក​សង្ឃ និង​ពួក​លេវី បាន​ធ្វើ​ពិធី​សម្អាត​ខ្លួនឲ្យ​បាន​បរិសុទ្ធ ហើយ​គេក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា។ ដូច្នេះ គេ​បាន​សម្លាប់​ចៀម​នៃ​ពិធី​បុណ្យ​រំលង សម្រាប់​ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ សម្រាប់​ពួក​សង្ឃ​ជា​បង​ប្អូន​របស់​គេ និង​សម្រាប់​ខ្លួន​គេ​ផ្ទាល់។


ខ្ញុំ​បន្លឺ​សំឡេង​ស្រែក​រក​ព្រះ គឺ​ស្រែក​រក​ព្រះយ៉ាង​ឮ ហើយ​ព្រះ‌អង្គ​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់​ខ្ញុំ។


ឱប្រជាជន​របស់​ខ្ញុំ​អើយ ចូរ​ប្រុង​ត្រចៀក​ស្តាប់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​អស់​ទាំង​ពាក្យ ដែល​ចេញ​ពី​មាត់​ខ្ញុំ​ចុះ!


ឱ​ព្រះ​អើយ ពួក​សាសន៍​ដទៃ បាន​ចូល​រុក‌រាន​ក្នុង​មត៌ក​របស់​ព្រះ‌អង្គ ហើយ គេ​បាន​បង្អាប់​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​បាន​បំផ្លាញ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទៅ​ជា​គំនរ​ថ្ម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម