កូនរបស់យ៉ូណាថាន គឺមេរីប-បាល ហើយមេរីម-បាលបង្កើតមីកា។
កូនរបស់សម្ដេចយ៉ូណាថានគឺមេរីប-បាល ហើយលោកមេរីប-បាលជាឪពុករបស់លោកមីកា។
ឯកូនរបស់យ៉ូណាថាន គឺមេរីប-បាល ហើយមេរីប-បាលនេះ ក៏បង្កើតមីកា
កូនរបស់សម្តេចយ៉ូណាថាន គឺមេរីប-បាល ហើយលោកមេរីប-បាលជាឪពុករបស់លោកមីកា។
ចំណែកយ៉ូណាថានជាបុត្រារបស់ស្ដេចសូលមានបុត្រាមួយ នាមថា មេភីបូសែត ដែលមានជើងខ្វិន ដ្បិតកាលមានព្រះជន្មប្រាំឆ្នាំ ក្នុងខណៈដែលឮដំណឹងមកពីយេសរាល ពីដំណើរស្ដេចសូល និងយ៉ូណាថាន នោះភីលៀងក៏ពររត់ទៅ ហើយដោយព្រោះនាងរត់ទៅប្រញាប់ប្រញាល់ពេក បានជាកុមារភ្លាត់ធ្លាក់ ហើយខ្វិនទៅ។
ឯងត្រូវភ្ជួររាស់ស្រែចម្ការនោះឲ្យលោក ព្រមទាំងកូនចៅឯង ហើយពួកអ្នកបម្រើរបស់ឯងទាំងអស់គ្នាផង ត្រូវប្រមូលផលផ្លែយកមកជូនបុត្រារបស់ចៅហ្វាយឯងឲ្យបានអាហារបរិភោគ ប៉ុន្តែ ឯមេភីបូសែតជាបុត្រាចៅហ្វាយឯង នឹងបរិភោគនៅតុជាមួយយើងជានិច្ច»។ ស៊ីបាមានកូនប្រុសដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។
មេភីបូសែតមានកូនប្រុសម្នាក់ ឈ្មោះមីកា ហើយពួកអ្នកដែលនៅក្នុងផ្ទះស៊ីបា សុទ្ធតែជាអ្នកបម្រើរបស់មេភីបូសែតទាំងអស់។
ដូច្នេះ មេភីបូសែត បុត្រារបស់យ៉ូណាថាន ដែលជាបុត្រារបស់ស្ដេចសូល ក៏មកជួបព្រះបាទដាវីឌ ក្រាបចុះផ្កាប់មុខថ្វាយបង្គំ រួចដាវីឌមានរាជឱង្ការថា៖ «មេភីបូសែតអើយ» លោកទូលឆ្លើយថា៖ «បពិត្រព្រះករុណាវិសេស»។
នើរ បង្កើតគីស គីសបង្កើតសូល ហើយសូលបង្កើតយ៉ូណាថាន ម៉ាលគី-ស៊ូអា អ័ប៊ីណាដាប់ និងអែស-បាល។
កូនរបស់មីកា គឺពីថូន មែលេក ថាក់រា និងអ័ហាស។
កូនរបស់យ៉ូណាថាន គឺមេរីប-បាល មេរីបបាលបង្កើតមីកា។