លោកយ៉ាកុបក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ។
១ របាក្សត្រ 7:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអេប្រាអិមជាឪពុក ក៏កាន់ទុក្ខជាយូរថ្ងៃ ហើយពួកបងប្អូនក៏មកជួយរំដោះទុក្ខ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេប្រាអ៊ីម ជាឪពុក បានកាន់ទុក្ខជាយូរថ្ងៃ ហើយញាតិសន្ដានក៏នាំគ្នាមកជួយសម្រាលទុក្ខលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអេប្រាអិមជាឪពុក ក៏កាន់ទុក្ខជាយូរថ្ងៃ ហើយពួកបងប្អូនក៏មកជួយរំដោះទុក្ខ អាល់គីតាប លោកអេប្រាអ៊ីមជាឪពុក បានកាន់ទុក្ខជាយូរថ្ងៃ ហើយញាតិសន្តានក៏នាំគ្នាមកជួយសំរាលទុក្ខលោក។ |
លោកយ៉ាកុបក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ។
កូនប្រុសកូនស្រីរបស់លោកទាំងប៉ុន្មានក៏នាំគ្នាជួយសម្រាលទុក្ខលោក តែលោកមិនព្រមឲ្យអ្នកណាមកសម្រាលទុក្ខឡើយ។ លោកមានប្រសាសន៍ថា៖ «ពុកនឹងចុះទៅជួបកូននៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់ទុក្ខ!» ហើយលោកក៏យំសោកនឹងកូន។
ថាហាតគាត់បង្កើតសាបាឌ សាបាឌបង្កើតស៊ុថេឡា ស៊ុថេឡាបង្កើតអេសើរ និងអេលាឌ ដែលត្រូវពួកអ្នកនៅស្រុកកាថសម្លាប់ ដោយព្រោះអ្នកទាំងពីរនោះបានចុះទៅ ចង់យកហ្វូងសត្វរបស់គេ
រួចអេប្រាអិមចូលទៅឯប្រពន្ធ ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសមួយ គាត់ដាក់ឈ្មោះថា បេរា ព្រោះមានមហន្តរាយ កើតឡើងដល់គ្រួសាររបស់គាត់។
ពេលមិត្តភក្ដិបីនាក់របស់លោកយ៉ូប បានឮនិយាយពីសេចក្ដីអាក្រក់ ដែលកើតដល់លោកនោះ គេក៏មកពីលំនៅរបស់គេរៀងខ្លួន គឺអេលីផាស ជាសាសន៍ថេម៉ាន ប៊ីលដាឌ ជាសាសន៍ស៊ូអា និងសូផារ ជាសាសន៍ណាអាម៉ា គេសន្មតគ្នាមករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ។
ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកម្សាន្តទុក្ខនាងម៉ាថា និងម៉ារា ពីដំណើរប្អូនស្លាប់។