ហើយកាលលោកអ៊ីសាកមានអាយុសែសិបឆ្នាំ លោកបានយកនាងរេបិកា ជាកូនរបស់លោកបេធូអែលសាសន៍អើរ៉ាម អ្នកស្រុកប៉ាដាន់-អើរ៉ាម ដែលត្រូវជាប្អូនស្រីរបស់លោកឡាបាន់ សាសន៍អើរ៉ាម។
១ របាក្សត្រ 7:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់ម៉ាណាសេ គឺអាសរាល ដែលប្រពន្ធចុងរបស់គាត់ ជាស្រីសាសន៍អើរ៉ាម បានបង្កើត នាងបង្កើតម៉ាគារ ជាឪពុកកាឡាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកម៉ាណាសេ គឺ អាសរាល និងម៉ាគារ ជាកូនដែលប្រពន្ធចុង ជាស្ត្រីសាសន៍អើរ៉ាម បានបង្កើតជូនលោក លោកម៉ាគារជាឪពុករបស់លោកកាឡាដ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់ម៉ាន៉ាសេ គឺអាសរាល ដែលប្រពន្ធចុងរបស់គាត់ ជាស្រីសាសន៍អើរ៉ាម បានបង្កើត នាងក៏បង្កើតម៉ាគារ ជាឪពុកកាឡាត អាល់គីតាប កូនរបស់លោកម៉ាណាសេ គឺ អាសរាល និងម៉ាគារ ជាកូនដែលប្រពន្ធចុង ជាស្ត្រីសាសន៍អើរ៉ាម បានបង្កើតជូនលោក លោកម៉ាគារជាឪពុករបស់លោកកាឡាដ។ |
ហើយកាលលោកអ៊ីសាកមានអាយុសែសិបឆ្នាំ លោកបានយកនាងរេបិកា ជាកូនរបស់លោកបេធូអែលសាសន៍អើរ៉ាម អ្នកស្រុកប៉ាដាន់-អើរ៉ាម ដែលត្រូវជាប្អូនស្រីរបស់លោកឡាបាន់ សាសន៍អើរ៉ាម។
លោកបានឃើញកូនចៅរបស់អេប្រាអិមរហូតដល់ទៅបីតំណ ហើយកូនចៅរបស់ម៉ាគារ ជាកូនរបស់ម៉ាណាសេ ក៏រាប់ដូចជាកូនរបស់លោកយ៉ូសែបដែរ។
ម៉ាគារបានយកប្រពន្ធឈ្មោះម្អាកា ជាប្អូនស្រីរបស់ពួកហ៊ូភីម និងស៊ូភីម ហើយកូនទីពីររបស់ម៉ាណាសេ គឺស្លូផិហាត រីឯស្លូផិហាតគាត់មានសុទ្ធតែកូនស្រី។
ពេលនោះ ពួកកូនស្រីរបស់ស្លូផិហាតបាននាំគ្នាចូលមក។ ស្លូផិហាតជាកូនរបស់ហេភើរ ហេភើរជាកូនរបស់កាឡាដ កាឡាដជាកូនម៉ាគារ ម៉ាគារជាកូនរបស់ម៉ាណាសេ ក្នុងពូជពង្សម៉ាណាសេ ដែលត្រូវជាកូនរបស់យ៉ូសែប។ ពួកកូនស្រីរបស់គាត់មាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
ព្រមទាំងស្រុកកាឡាដមួយចំហៀង និងក្រុងអាសថារ៉ូត ហើយក្រុងអេទ្រី ជាទីក្រុងដែលនៅក្នុងនគររបស់ព្រះបាទអុក នៅស្រុកបាសាន។ ទឹកដីទាំងនេះ បានចែកឲ្យពួកកូនចៅម៉ាគារ ជាកូនម៉ាណាសេ គឺសម្រាប់ពួកកូនចៅម៉ាគារមួយចំហៀង តាមពូជអំបូររបស់គេ។
គេចុះមកពីស្រុកអេប្រាអិម ជាស្រុកដែលពីមុនជារបស់សាសន៍អាម៉ាឡេក គេមកតាមអ្នក បេនយ៉ាមីនអើយ មករួមជាមួយពលទ័ពរបស់អ្នក។ ពួកមេទ័ពចុះមកពីពួកម៉ាគារ ហើយអស់អ្នកដែលកាន់ឈើច្រត់របស់មេទ័ព មកពីពួកសាប់យូឡូន