ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 6:61 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​ចៅ​កេហាត់​ដែល​នៅ​សល់​ក្នុង​ពួក​គ្រួ​ទាំង​ប៉ុន្មាន​របស់​កុល‌សម្ព័ន្ធ​នោះ តាម​ការ​ចាប់​ឆ្នោត ត្រូវ​បាន​ទី​ក្រុង​ដប់​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​កេ‌ហាត់​ឯ​ទៀតៗ​ទទួល​បាន​ក្រុង​ដប់​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម កុល‌សម្ព័ន្ធ​ដាន់ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដោយ​ការ​ចាប់​ឆ្នោត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​កូន​ចៅ​កេហាត់ ដែល​សល់​ក្នុង​ពួក​គ្រួ​ទាំង​ប៉ុន្មាន​របស់​ពូជ​អំបូរ​នោះ នោះ​តាម​ឆ្នោត​បាន​ឲ្យ​ទី​ក្រុង​១០​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដល់​គេ

សូមមើលជំពូក

អាល់គីតាប

កូន​ចៅ​កេ‌ហាត់​ឯ​ទៀតៗ ទទួល​បាន​ក្រុង​ដប់​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម កុល‌សម្ព័ន្ធ​ដាន់ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល ដោយ​ការ​ចាប់​ឆ្នោត។

សូមមើលជំពូក



១ របា‌ក្សត្រ 6:61
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល។


ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ និង​កូន​ចៅ​គេ គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​ហេម៉ាន​ជា​អ្នក​ចម្រៀង គាត់​ជា​កូន​របស់​យ៉ូអែល ដែល​ជា​កូន​សាំយូ‌អែល


ហើយ​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន នោះ​ក៏​ឲ្យ​ក្រុង​កេបា និង​វាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាលេ‌មែត និងវាលស្មៅ​នៅ​ជុំ‌វិញ ហើយ​ក្រុង​អាណា‌ថោត និងវាលស្មៅ​នៅ​ជុំ‌វិញ ទី​ក្រុង​សម្រាប់​ពួក​គ្រួ​កេហាត់​ទាំង​អស់​មាន​ដប់បី។


ពួក​កូន​ចៅ​គើសុន​តាម​គ្រួ​គេ ត្រូវ​បាន​ទី​ក្រុង​ដប់បី ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ អេស៊ើរ ណែប‌ថា‌លី និង​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ដែល​នៅ​ស្រុក​បាសាន។