ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 6:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យ៉ូ‌ហា‌ណាន​បង្កើត​អ័សារា (គឺ​លោក​នេះ​ដែល​ធ្វើ​ការ‌ងារ​ជា​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ស្អាង នៅ​ក្រុង​យេរូ‌សាឡិម)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូហាណាន​ជា​ឪពុក​របស់​លោក​អសា‌រា ជា​បូជា‌ចារ្យ​បំពេញ​មុខងារ​ក្នុង​ព្រះ‌វិហារ ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់ នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូហា‌ណាន​បង្កើត​អ័សារា (គឺ​លោក​នោះ​ឯង​ដែល​ធ្វើ​ការ‌ងារ​ជា​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ ដែល​សាឡូម៉ូន​បាន​ស្អាង នៅ​ក្រុង​យេរូ‌សាឡិម)

សូមមើលជំពូក

អាល់គីតាប

លោក​យ៉ូហា‌ណាន​ជា​ឪពុក​របស់​លោក​អសា‌រា ជា​អ៊ីមុាំ​បំពេញ​មុខ‌ងារ ក្នុង​ម៉ាស្ជិទ​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​សង់ នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក



១ របា‌ក្សត្រ 6:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួក​មន្ត្រី​ជាន់​ខ្ពស់​របស់​ទ្រង់ មាន​រាយ​ដូច​តទៅ​នេះ គឺ​អ័សារា កូន​សាដុក លោក​ជា​សម្ដេច​សង្ឃ


អ័ហ៊ីម៉ាស​បង្កើត​អ័សារា អ័សារា​បង្កើត​យ៉ូ‌ហា‌ណាន


ព្រះបាទ​សាឡូម៉ូន​ចាប់​ផ្ដើម​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​ម៉ូរី‌យ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​លេច​ឲ្យ​ព្រះ​ដាវីឌ ជា​បិតា​បាន​ឃើញ ជា​កន្លែង​ព្រះបាទ​ដាវីឌ​បាន​តម្រូវ​ទុក នៅ​ទី‌លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា ជា​សាសន៍​យេប៊ូស។


ឯ​ថែវ​ដែល​នៅ​ពី​មុខ មាន​បណ្តោយ​ម្ភៃ​ហត្ថ ឲ្យ​ត្រូវ​នឹង​ទទឹង​ព្រះ‌ដំណាក់ ហើយ​កម្ពស់​មួយរយ​ម្ភៃ​ហត្ថ ស្ដេច ក៏​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​ក្នុង