១ របាក្សត្រ 5:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនចៅកាដបាននៅក្នុងស្រុកបាសានជាប់នឹងគេរហូតដល់សាលកា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពូជពង្សរបស់លោកកាដ រស់នៅក្បែរពូជពង្សរបស់រូបេន ក្នុងស្រុកបាសាន និងរហូតដល់សាលកា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅកាឌ់ក៏នៅក្នុងស្រុកបាសានជាប់នឹងគេរហូតដល់សាលកា អាល់គីតាប ពូជពង្សរបស់លោកកាដ រស់នៅក្បែរពូជពង្សរបស់រូបេនក្នុងស្រុកបាសាន និងរហូតដល់សាលកា។ |
កូនចៅរបស់កាដតាមពូជអំបូររបស់ពួកគេមាន អំបូរសេផុន ជាពូជពង្សរបស់សេផុន អំបូរហាក់គី ជាពូជពង្សរបស់ហាក់គី អំបូរស៊ូនី ជាពូជពង្សរបស់ស៊ូនី
ដែលសោយរាជ្យលើស្រុកភ្នំហ៊ើរម៉ូន និងក្រុងសាលកា ហើយនៅស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ហើយលើស្រុកកាឡាដមួយចំហៀងដែរ ទល់នឹងព្រំប្រទល់ស្រុករបស់ស៊ីហុន ជាស្តេចក្រុងហែសបូន
ស្រុកកាឡាដ និងទឹកដីរបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ស្រុកភ្នំហ៊ើរម៉ូនទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា