១ របាក្សត្រ 3:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុត្ររបស់ហាណានា គឺពេឡាធា និងអេសាយ រួចមានបុត្រទាំងប៉ុន្មានរបស់រេផាយ៉ា អើណាន អូបាឌា និងសេកានា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកហាណានាគឺ ពេឡាធា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអើណាន កូនចៅរបស់លោកអូបាឌា កូនចៅរបស់លោកសេកានា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបុត្ររបស់ហាណានា គឺពេឡាធា នឹងអេសាយ រួចមានបុត្រទាំងប៉ុន្មានរបស់រេផាយ៉ា អើណាន អូបាឌា នឹងសេកានា អាល់គីតាប កូនរបស់លោកហាណានា គឺ ពេឡាធា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអើណាន កូនចៅរបស់លោកអូបាឌា កូនចៅរបស់លោកសេកានា។ |
បុត្ររបស់សេកានា គឺសេម៉ាយ៉ា ហើយបុត្ររបស់សេម៉ាយ៉ា គឺហាធូស យីកាល បារីយ៉ា នារីយ៉ា និងសាផាត ទាំងអស់មានប្រាំមួយអង្គ។
នៅក្រោមអំណាចរបស់លោក មានអេដែន មីនយ៉ាមីន យេសួរ សេម៉ាយ៉ា អ័ម៉ារា និងសេកានា ដែលនៅក្នុងទីក្រុងនានារបស់ពួកសង្ឃ ជាអ្នកចែកដល់បងប្អូនរបស់គេទាំងធំទាំងតូច តាមវេនឲ្យស្មើគ្នា ដោយចិត្តស្មោះត្រង់។
ក្នុងពួកកូនចៅសេកានា ខាងកូនចៅប៉ារ៉ូស មានសាការី ហើយរាប់តាមបញ្ជីជាតិ មានប្រុស ១៥០ នាក់ ដែលទៅជាមួយ។