ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 29:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​នោះ ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ពួក​ចៅ‌ហ្វាយ​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន និង​ពួក​មេ​ធំ​តូច ហើយ​ពួក​នាយ​ដែល​ត្រួត​ការ​របស់​ស្តេច គេ​ក៏​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ មេ​ដឹក​នាំ​ក្រុម​គ្រួសារ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មេ​កង មេ​ក្រុម ព្រម​ទាំង​អ្នក​ដឹក​នាំ​ការ‌ងារ​របស់​ស្ដេច នាំ​គ្នា​ស្ម័គ្រ​ចិត្ត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ពួក​ចៅហ្វាយ​នៃ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន នឹង​ពួក​មេ​ធំ​តូច ហើយ​ពួក​នាយ​ដែល​ត្រួត​ការ​របស់​ស្តេច គេ​ក៏​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ​មេ​ដឹក​នាំ​ក្រុម​គ្រួសារ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មេ​កង មេ​ក្រុម ព្រម​ទាំង​អ្នក​ដឹក​នាំ​ការ‌ងារ​របស់​ស្តេច នាំ​គ្នា​ស្ម័គ្រ​ចិត្ត

សូមមើលជំពូក



១ របា‌ក្សត្រ 29:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួក​សង្ឃ​ត្រូវ​ទទួល​ប្រាក់​នោះ គឺ​គ្រប់​គ្នា​ត្រូវ​ទទួល​យក​ពី​ពួក​អ្នក​ដែល​ខ្លួន​ស្គាល់ ដើម្បី​ជួស‌ជុល​ត្រង់​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ ទោះ​បើ​ឃើញ​មាន​បាក់​បែក​នៅ​ត្រង់​ណា​ក៏​ដោយ


ឯ​អ្នក​រក្សា​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច គឺ​អាស‌ម៉ាវែត ជា​កូន​អ័ឌី‌អែល ហើយ​យ៉ូណា‌ថាន ជា​កូន​អ៊ូស៊ី‌យ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ‌សម្បត្តិ នៅ​ស្រែ​ចម្ការ នៅ​ទី​ក្រុង និង​ភូមិ ហើយ​នៅ​ដំណាក់​ទាំង​ប៉ុន្មាន។


គ្រា​នោះ ព្រះបាទ​ដាវីឌ​ប្រមូល​ពួក​អ្នក​ដែល​ជា​ប្រធាន​ក្នុង​សាសន៍​អ៊ីស្រា‌អែល ពួក​ចៅ‌ហ្វាយ​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន ពួក​នាយ​ដែល​ត្រួត​លើ​ពួក​អ្នក​ផ្គត់‌ផ្គង់​ស្បៀង​ថ្វាយ​ស្តេច​តាម​វេន ពួក​មេ​ទ័ព​ធំ​តូច ពួក​អ្នក​ដែល​ត្រួត​លើ​ព្រះ​រាជ្យ​ទ្រព្យ​របស់​ស្តេច និង​ពួក​បុត្រា​ទ្រង់​ទាំង​ប៉ុន្មាន និង​ពួក​ឧកញ៉ា គឺ​ជា​ពួក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ទាំង​អស់​មក​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម


ហើយ​មាស​សម្រាប់​ប្រដាប់​ធ្វើ​ពី​មាស និង​ប្រាក់​សម្រាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ ហើយ​សម្រាប់​គ្រប់​ទាំង​ការ​ដែល​ពួក​ជាង​មាន​ស្នាដៃ​នឹង​ធ្វើ ដូច្នេះ នៅ​ថ្ងៃ​នេះ តើ​មាន​អ្នក​ណា​ចូល​ចិត្ត ចង់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដែរ​ឬ​ទេ?»។


ឯ​ពួក​អ្នក​ដែល​ជា​ប្រធាន​របស់​ទ្រង់ គេ​ឲ្យ​ដល់​ពួក​ជន ពួក​សង្ឃ និង​ពួក​លេវី​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ ហើយ​ហ៊ីល‌គីយ៉ា សាកា‌រី និង​យេហ៊ី‌អែល ជា​ពួក​មេ​លើ​ព្រះ‌ដំណាក់​របស់​ព្រះ ក៏​ឲ្យ​ចៀម​ពីរ​ពាន់​ប្រាំមួយ​រយ និង​គោ​បី​រយ ដល់​ពួក​សង្ឃ​សម្រាប់​ជា​តង្វាយ​នៃ​បុណ្យ​រំលង


ព្រម​ទាំង​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន​ដែល​លោក​នឹង​រៃ​បាន​នៅ​ក្នុង​អាណា​ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ហើយ​ព្រម​ទាំង​តង្វាយ​ដែល​ប្រជា‌ជន និង​ពួក​សង្ឃ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​លោក ដែល​នៅ​ក្រុង​យេរូ‌សាឡិម ទៅ​ជា​មួយ​ផង។


ត្រូវ​ឲ្យ​ម្នាក់ៗ​ថ្វាយ​តាម​ដែល​ខ្លួន​បាន​សម្រេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ស្រឡាញ់​អ្នក​ដែល​ថ្វាយ​ដោយ​ចិត្ត​រីក​រាយ។