ព្រះបាទដាវីឌបានសោយរាជ្យលើសាសន៍អ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺសោយរាជ្យនៅក្រុងហេប្រុនបានប្រាំពីរឆ្នាំ និងនៅក្រុងយេរូសាឡិមសាមសិបបីឆ្នាំ។
១ របាក្សត្រ 29:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌ ជាបុត្រអ៊ីសាយ បានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ បានសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដាវីឌ ជាបុត្រអ៊ីសាយ ទ្រង់បានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល អាល់គីតាប ស្តេចទតជាកូនរបស់លោកអ៊ីសាយ បានសោយរាជ្យលើស្រុកអ៊ីស្រអែលទាំងមូល។ |
ព្រះបាទដាវីឌបានសោយរាជ្យលើសាសន៍អ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺសោយរាជ្យនៅក្រុងហេប្រុនបានប្រាំពីរឆ្នាំ និងនៅក្រុងយេរូសាឡិមសាមសិបបីឆ្នាំ។
ព្រះបាទដាវីឌបានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយក៏សម្រេចការទាំងអស់ដល់បណ្ដាជនដោយយុត្តិធម៌ និងសេចក្ដីសុចរិត។