១ របាក្សត្រ 28:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានវេនពួកសង្ឃ និងពួកលេវី សម្រាប់គ្រប់ទាំងការងារក្នុងព្រះដំណាក់នៃព្រះដែរ ឯអស់អ្នកណាដែលស្ម័គ្រចិត្ត ហើយមានថ្វីដៃខាងការអ្វីក៏ដោយ គេនៅជាមួយឯង ដើម្បីនឹងសម្រេចការនេះ។ ចំណែកពួកចៅហ្វាយ និងប្រជាជនទាំងអស់គ្នានឹងនៅក្នុងបង្គាប់ឯងដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកបូជាចារ្យ និងពួកលេវី បានត្រូវបែងចែកជាក្រុមៗ សម្រាប់បម្រើការងារទាំងប៉ុន្មាន ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយក៏មានមនុស្សស្ម័គ្រចិត្ត និងមានថ្វីដៃនៅជាមួយបុត្រ ដើម្បីជួយសម្រេចការងារនេះ។ រីឯពួកមេដឹកនាំ និងប្រជាជនទាំងមូល ក៏ស្ថិតនៅក្រោមបញ្ជារបស់បុត្រដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមើល មានវេនពួកសង្ឃ នឹងពួកលេវី សំរាប់គ្រប់ទាំងការងារក្នុងព្រះវិហារនៃព្រះដែរ ឯអស់អ្នកណាដែលស្ម័គ្រចិត្ត ហើយមានថ្វីដៃខាងឯការអ្វីក៏ដោយ គេនឹងនៅជាមួយនឹងឯង ដើម្បីនឹងសំរេចការនេះ ចំណែកពួកចៅហ្វាយ នឹងបណ្តាជនទាំងអស់គ្នា គេនឹងនៅក្នុងបង្គាប់ឯងដែរ។ អាល់គីតាប ពួកអ៊ីមុាំ និងពួកលេវី បានត្រូវបែងចែកជាក្រុមៗ សម្រាប់បម្រើការងារទាំងប៉ុន្មាន ក្នុងដំណាក់របស់អុលឡោះហើយក៏មានមនុស្សស្ម័គ្រចិត្ត និងមានថ្វីដៃនៅជាមួយកូន ដើម្បីជួយសម្រេចការងារនេះ។ រីឯពួកមេដឹកនាំ និងប្រជាជនទាំងមូល ក៏ស្ថិតនៅក្រោមបញ្ជារបស់កូនដែរ»។ |
គឺសឡូមិតនេះ និងបងប្អូនគាត់ ជាអ្នកត្រួតលើឃ្លាំងនៃរបស់ដែលព្រះបាទដាវីឌ ព្រមទាំងមេលើពួកវង្សានុវង្ស មេលើទាហានមួយពាន់នាក់ មេលើមួយរយនាក់ និងពួកមេទ័ពធំបានថ្វាយ។
ហើយសម្រាប់វេនពួកសង្ឃ និងពួកលេវី ហើយសម្រាប់កិច្ចការនៃការងារទាំងអស់ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់ដែលប្រើក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា
ប្រជារាស្ត្ររបស់ព្រះកុរណា នឹងថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលព្រះករុណាដឹកនាំក្បួនទ័ព នៅលើភ្នំបរិសុទ្ធ ។ ពួកយុវជនរបស់ព្រះករុណា នឹងចូលមកគាល់ព្រះករុណា ដូចទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាល ។
ហើយយើងបានធ្វើឲ្យគាត់ពេញដោយព្រះវិញ្ញាណរបស់ព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់ មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់
អស់ទាំងស្រ្ដីណាដែលប៉ិនប្រសប់ក្នុងការវេញដោយដៃ ក៏យកអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ដែលគេបានវេញនោះមកដែរ។
បេតសាលាល និងអូហូលីអាប់ ព្រមទាំងអស់អ្នកចំណាន ដែលព្រះយេហូវ៉ាបានប្រទានឲ្យមានគំនិតវាងវៃ និងចេះធ្វើការគ្រប់មុខ ត្រូវធ្វើអស់ទាំងប្រដាប់ ដែលសម្រាប់ការងារក្នុងទីបរិសុទ្ធ តាមដែលព្រះយេហូវ៉ាបានបង្គាប់។
លោកម៉ូសេក៏ហៅបេតសាលាល អូហូលីអាប់ និងអស់អ្នកចំណានដែលព្រះយេហូវ៉ាបានប្រទានឲ្យមានគំនិតវាងវៃ គឺជាអ្នកដែលមានចិត្តបណ្ដាលឲ្យមកធ្វើការនោះ។
ចូរឲ្យមនុស្សទាំងអស់ចុះចូលចំពោះអាជ្ញាធរ ដ្បិតបើមិនមកពីព្រះទេ នោះគ្មានអំណាចណាឡើយ គឺព្រះបានតាំងអស់លោកទាំងនោះឲ្យមានអំណាច។
ចូររំឭកពួកគេឲ្យចុះចូលនឹងពួកមេដឹកនាំ ចុះចូលនឹងអាជ្ញាធរ ឲ្យគេស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ