១ របាក្សត្រ 28:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺកំណត់ទម្ងន់មាស សម្រាប់ធ្វើជើងចង្កៀងមាស និងតួចង្កៀងនោះ គឺជាទម្ងន់ជើងចង្កៀងនីមួយៗ និងតួចង្កៀងនីមួយៗ ហើយកំណត់ទម្ងន់ប្រាក់ សម្រាប់ធ្វើជើងចង្កៀងប្រាក់ ទាំងជើង និងតួចង្កៀងនោះផង តាមរបៀបប្រើជើងចង្កៀងនីមួយៗនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងទម្ងន់របស់ជើងចង្កៀងមាស និងចង្កៀងមាស ទម្ងន់របស់ជើងចង្កៀងប្រាក់ និងចង្កៀងប្រាក់ ស្របតាមការប្រើប្រាស់របស់ចង្កៀងនីមួយៗ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺកំណត់ទំងន់មាស សំរាប់ធ្វើជើងចង្កៀងមាស នឹងតួចង្កៀងនោះ គឺជាទំងន់ជើងចង្កៀងនិមួយៗ នឹងតួចង្កៀងនិមួយៗ ហើយកំណត់ទំងន់ប្រាក់ សំរាប់ធ្វើជើងចង្កៀងប្រាក់ ទាំងជើង នឹងតួចង្កៀងនោះផង តាមរបៀបប្រើជើងចង្កៀងនិមួយៗនោះ អាល់គីតាប ព្រមទាំងទម្ងន់របស់ជើងចង្កៀងមាស និងចង្កៀងមាស ទម្ងន់របស់ជើងចង្កៀងប្រាក់ និងចង្កៀងប្រាក់ ស្របតាមការប្រើប្រាស់របស់ចង្កៀងនីមួយៗ |
ព្រះបាទដាវីឌក៏ប្រគល់គំរូនៃប្រដាប់ដែលត្រូវធ្វើពីមាសសម្រាប់ប្រើគ្រប់យ៉ាង ព្រមទាំងទម្ងន់នៃប្រដាប់នីមួយៗនោះ និងគំរូនៃប្រដាប់ ដែលត្រូវធ្វើពីប្រាក់សម្រាប់ប្រើគ្រប់យ៉ាង ព្រមទាំងទម្ងន់នៃប្រដាប់នីមួយៗនោះដែរ
ហើយមាសសម្រាប់ធ្វើតុនំបុ័ងតាំងទុក និងប្រាក់សម្រាប់អស់ទាំងតុធ្វើពីប្រាក់ដែរ
ទ្រង់ធ្វើជើងចង្កៀងដប់ពីមាស តាមច្បាប់នៃជើងចង្កៀងទាំងនោះ ក៏យកទៅដាក់ក្នុងព្រះវិហារ ប្រាំខាងស្តាំ ហើយប្រាំខាងឆ្វេង។
ឯអាថ៌កំបាំងអំពីផ្កាយទាំងប្រាំពីរ ដែលអ្នកបានឃើញនៅដៃស្តាំយើង និងអំពីជើងចង្កៀងមាសទាំងប្រាំពីរ គឺដូច្នេះ ផ្កាយទាំងប្រាំពីរនោះ ជាពួកទេវតារបស់ក្រុមជំនុំទាំងប្រាំពីរ ហើយជើងចង្កៀងទាំងពីរ ជាក្រុមជំនុំទាំងប្រាំពីរនោះឯង»។