ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 28:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​សម្រាប់​វេន​ពួក​សង្ឃ និង​ពួក​លេវី ហើយ​សម្រាប់​កិច្ច‌ការ​នៃ​ការ‌ងារ​ទាំង​អស់ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គ្រឿង​ប្រដាប់​ដែល​ប្រើ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ប្រគល់​បញ្ជី​ពួក​បូជា‌ចារ្យ និង​ពួក​លេវី ដែល​បែង​ចែក​ជា​ក្រុមៗ ព្រម​ទាំង​កិច្ចការ​ផ្សេងៗ ដែល​ត្រូវ​បំពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​សំរាប់​វេន​ពួក​សង្ឃ នឹង​ពួក​លេវី ហើយ​សំរាប់​កិច្ច‌ការ នៃ​ការ‌ងារ​ទាំង​អស់ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គ្រឿង​ប្រដាប់ ដែល​ប្រើ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទត​ប្រគល់​បញ្ជី​ពួក​អ៊ីមុាំ និង​ពួក​លេវី ដែល​បែង​ចែក​ជា​ក្រុមៗ ព្រម​ទាំង​កិច្ចការ​ផ្សេងៗ ដែល​ត្រូវ​បំពេញ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ដំណាក់

សូមមើលជំពូក



១ របា‌ក្សត្រ 28:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ព្រះបាទ​ដាវីឌ​ញែក​គេ​ចេញ​ជា​វេន​តាម​ពួក​វង្ស​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី។


ព្រះបាទ​ដាវីឌ​ក៏​ប្រគល់​គំរូ​នៃ​ប្រដាប់​ដែល​ត្រូវ​ធ្វើ​ពី​មាស​សម្រាប់​ប្រើ​គ្រប់​យ៉ាង ព្រម​ទាំង​ទម្ងន់​នៃ​ប្រដាប់​នីមួយៗ​នោះ និង​គំរូ​នៃ​ប្រដាប់ ដែល​ត្រូវ​ធ្វើ​ពី​ប្រាក់​សម្រាប់​ប្រើ​គ្រប់​យ៉ាង ព្រម​ទាំង​ទម្ងន់​នៃ​ប្រដាប់​នីមួយៗ​នោះ​ដែរ


មាន​វេន​ពួក​សង្ឃ និង​ពួក​លេវី សម្រាប់​គ្រប់​ទាំង​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​ដែរ ឯ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត ហើយ​មាន​ថ្វី​ដៃ​ខាង​ការ​អ្វី​ក៏​ដោយ គេ​នៅ​ជា‌មួយ​ឯង ដើម្បី​នឹង​សម្រេច​ការ​នេះ។ ចំណែក​ពួក​ចៅ‌ហ្វាយ និង​ប្រជា​ជន​ទាំង​អស់​គ្នា​នឹង​នៅ​ក្នុង​បង្គាប់​ឯង​ដែរ»។


មាន​ខ្លះ​ទៀត​បាន​តាំង​ឡើង​ឲ្យ​ត្រួត​មើល​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន និង​ភាជនៈ​របស់​ទី​បរិសុទ្ធ ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង កំញាន និង​គ្រឿង​ក្រអូប​ផង។


នៅ​ថ្ងៃ​ទី​បួន យើង​ថ្លឹង​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​ដៃ​សង្ឃ​ម្រេម៉ូត ជា​កូន​របស់​អ៊ូរី‌យ៉ា នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ហើយ​នៅ​ជា​មួយ​លោក មាន​អេលា‌សារ ជា​កូន​ភីនេ‌ហាស ព្រម​ទាំង​មាន​យ៉ូ‌សាបាឌ ជា​កូន​យេសួរ និង​ណូ‌អាឌា ជា​កូន​ប៊ីនុយ ជា​ពួក​លេវី នៅ​ជា​មួយ​ដែរ។