ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 27:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មេ​ទីដប់​ពីរ សម្រាប់​ខែ​ទី​ដប់​ពីរ គឺ​ហេល‌ដាយ ជា​អ្នក​ស្រុក​នថូ‌ផា ពូជ​ពង្ស​អូធ្នាល ក្នុង​វេន​នេះ​ក៏​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កង‌ពល​ទី​ដប់‌ពីរ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ដប់‌ពីរ ដឹក​នាំ​ដោយ​លោក​ហេល‌ដាយ ជា​អ្នក​ស្រុក​នេថូ‌ផា​នៃ​អំបូរ​អូធ្នាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មេ​ទី​១២ សំរាប់​ខែ​ផល្គុណ គឺ​ហេល‌ដាយ ជា​អ្នក​ស្រុក​នថូផា ពូជ​ពង្ស​អូធ្នាល ក្នុង​វេន​នេះ​ក៏​មាន​២​ម៉ឺន​៤​ពាន់​នាក់​ដែរ។

សូមមើលជំពូក

អាល់គីតាប

កង‌ពល​ទី​ដប់‌ពីរ ដែល​ចេញ​ប្រតិ‌បត្តិ‌ការ​នៅ​ខែ​ទី​ដប់‌ពីរ ដឹក​នាំ​ដោយ​លោក​ហេល‌ដាយ ជា​អ្នក​ស្រុក​នេថូ‌ផា នៃ​អំបូរ​អូធ្នាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

សូមមើលជំពូក



១ របា‌ក្សត្រ 27:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេលែប​កូន​ប្អាណា ពី​ស្រុក​នថូផា អ៊ីត‌តាយ​កូន​រីបាយ ពី​ស្រុក​គី‌បៀរ ក្នុង​ពូជ​កូន​ចៅ​បេនយ៉ាមីន


ម៉ាហា‌រ៉ាយ​ជា​អ្នក​ក្រុង​នថូផា ហេលែប​កូន​ប្អាណា​ជា​អ្នក​ក្រុង​នថូផា


មេ​ទី​ដប់​មួយ សម្រាប់​ខែ​ទី​ដប់​មួយ គឺ​បេ‌ណា‌យ៉ា ជា​អ្នក​ស្រុក​ពី​រ៉ាថូន ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអិម ក្នុង​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។


ពួក​ចៅ‌ហ្វាយ​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មាន​ដូច​ជា ក្នុង​ពួក​រូបេន មាន​អេលា‌ស៊ើរ កូន​ស៊ីកគ្រី ជា​ចៅ‌ហ្វាយ ក្នុង​ពួក​ស៊ីម្មាន គឺ​សេផា‌ធា កូន​ម្អាកា។


កូន​របស់​កេណាស គឺ​អូធ្នាល និង​សេរ៉ា‌យ៉ា កូន​របស់​អូធ្នាល គឺ​ហាថាត និង​មេវណូថាយ ។


ដូច្នេះ អូធ្នាល​ជា​កូន​កេណាស ដែល​កេណាស​ជា​ប្អូនលោក​កាលែប ក៏​វាយ​យក​បាន ហើយ​លោក​កាលែប​ក៏​លើក​នាង​អាកសា កូន​ស្រី​របស់​លោក ឲ្យ​គាត់​ធ្វើ​ជា​ប្រពន្ធ។


ប៉ុន្ដែ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បានស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​តាំង​ឲ្យ​មាន​អ្នក​សង្គ្រោះ​ម្នាក់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច គឺ​អូធ្នាល ជា​កូន​កេណាស ដែល​ជា​ប្អូន​របស់​លោក​កាលែប។