Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 27:15 - អាល់គីតាប

15 កង‌ពល​ទី​ដប់‌ពីរ ដែល​ចេញ​ប្រតិ‌បត្តិ‌ការ​នៅ​ខែ​ទី​ដប់‌ពីរ ដឹក​នាំ​ដោយ​លោក​ហេល‌ដាយ ជា​អ្នក​ស្រុក​នេថូ‌ផា នៃ​អំបូរ​អូធ្នាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 មេ​ទីដប់​ពីរ សម្រាប់​ខែ​ទី​ដប់​ពីរ គឺ​ហេល‌ដាយ ជា​អ្នក​ស្រុក​នថូ‌ផា ពូជ​ពង្ស​អូធ្នាល ក្នុង​វេន​នេះ​ក៏​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 កង‌ពល​ទី​ដប់‌ពីរ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ដប់‌ពីរ ដឹក​នាំ​ដោយ​លោក​ហេល‌ដាយ ជា​អ្នក​ស្រុក​នេថូ‌ផា​នៃ​អំបូរ​អូធ្នាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 មេ​ទី​១២ សំរាប់​ខែ​ផល្គុណ គឺ​ហេល‌ដាយ ជា​អ្នក​ស្រុក​នថូផា ពូជ​ពង្ស​អូធ្នាល ក្នុង​វេន​នេះ​ក៏​មាន​២​ម៉ឺន​៤​ពាន់​នាក់​ដែរ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 27:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ហេ‌លែប ជា​កូន​របស់​លោក​បាណា អ្នក​ស្រុក​ពីថូផា លោក​អ៊ីត‌តាយ ជា​កូន​របស់​លោក​រីបាយ ជា​អ្នក​ស្រុក​គីបៀរ ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន


លោក​ម៉ាហា‌រាយ​អ្នក​ស្រុក​នេថូ‌ផា លោក​ហេលែប​ជា​កូន​របស់​លោក​បាណា អ្នក​ស្រុក​នេថូ‌ផា


កង‌ពល​ទី​ដប់​មួយ ដែល​ចេញ​ប្រតិ‌បត្តិ‌ការ​នៅ​ខែ​ទី​ដប់​មួយ ដឹក​នាំ​ដោយ​លោក​បេណា‌យ៉ា ជា​អ្នក​ស្រុក​ពីរ៉ា‌ថូន ក្នុង​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។


មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​ដូច​ត​ទៅ: មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​លោក​អេលា‌ស៊ើរ ជា​កូន​របស់​លោក​ស៊ីក‌គ្រី។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ស៊ីម្មាន គឺ​លោក​សេផា‌ធា ជា​កូន​របស់​លោក​ម៉ាកា។


កូន​របស់​លោក​កេណាស គឺ​អូធ្នាល និង​សេរ៉ា‌យ៉ា កូន​របស់​លោក​អូធ្នាល គឺ​ហាថាត


លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ហើយ​ត្រូវ​ជា​ក្មួយ​របស់​លោក​កាលែប វាយ​យក​ក្រុង​នោះ​បាន។ លោក​កាលែប​ក៏​លើក​នាង​អាក់‌សា ជា​កូន​ស្រី​របស់​លោក​ឲ្យ​គាត់​ធ្វើ​ជា​ប្រពន្ធ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ស្រែក​អង្វរអុលឡោះ‌តាអាឡា ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​អ្នក​សង្គ្រោះ​ម្នាក់​ងើប​ឡើង​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​កាលែប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម