ពួកនោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សនៃឪពុកគេ គឺជាមេលើវង្សនៃឪពុកគេ ក្នុងពួកអ្នកដែលបានរាប់តាមឈ្មោះគេរៀងរាល់ខ្លួន ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ។
១ របាក្សត្រ 24:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯខាងពួកវង្សអេលាសារ នោះមានមេច្រើនជាងខាងពួកវង្សអ៊ីថាម៉ារ ហើយគេត្រូវចែកជាពួកៗយ៉ាងនេះ គឺក្នុងពួកវង្សរបស់អេលាសារ មានមេលើវង្សរបស់ឪពុកគេ ដប់ប្រាំមួយនាក់ ហើយក្នុងវង្សរបស់អ៊ីថាម៉ារ មានប្រាំបីនាក់តាមវង្សារបស់ឪពុកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ក្នុងចំណោមកូនចៅរបស់លោកអេឡាសារ មានមេក្រុមគ្រួសារច្រើនជាងមេក្រុមគ្រួសារកូនចៅរបស់លោកអ៊ីថាម៉ារ។ ហេតុនេះ គេបែងចែកកូនចៅរបស់លោកអេឡាសារជាដប់ប្រាំមួយក្រុមគ្រួសារ ហើយកូនចៅលោកអ៊ីថាម៉ារជាប្រាំបីក្រុមគ្រួសារ ព្រមទាំងមានមេដឹកនាំតាមក្រុមគ្រួសារនីមួយៗផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯខាងពួកវង្សអេលាសារ នោះមានមេច្រើនជាងខាងពួកវង្សអ៊ីថាម៉ារ ហើយគេត្រូវចែកជាពួកៗយ៉ាងនេះ គឺក្នុងពួកវង្សរបស់អេលាសារ មានមេលើវង្សរបស់ឪពុកគេ ១៦នាក់ ហើយក្នុងវង្សរបស់អ៊ីថាម៉ារ មាន៨នាក់តាមវង្សារបស់ឪពុកគេ អាល់គីតាប ប៉ុន្តែ ក្នុងចំណោមកូនចៅរបស់លោកអេឡាសារ មានមេក្រុមគ្រួសារច្រើនជាងមេក្រុមគ្រួសារកូនចៅរបស់លោកអ៊ីថាម៉ារ។ ហេតុនេះគេបែងចែកកូនចៅរបស់លោកអេឡាសារ ជាដប់ប្រាំមួយក្រុមគ្រួសារ ហើយកូនចៅលោកអ៊ីថាម៉ារជាប្រាំបីក្រុមគ្រួសារ ព្រមទាំងមានមេដឹកនាំតាមក្រុមគ្រួសារនីមួយៗផង។ |
ពួកនោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សនៃឪពុកគេ គឺជាមេលើវង្សនៃឪពុកគេ ក្នុងពួកអ្នកដែលបានរាប់តាមឈ្មោះគេរៀងរាល់ខ្លួន ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ។
ឯសាដុកជាវង្សអេលាសារ និងអ័ហ៊ីម៉ាលេក ជាវង្សអ៊ីថាម៉ារ ព្រះបាទដាវីឌក៏ញែកគេចេញជាពួក តាមវេនការងារគេ។
រួចបានញែកគេចេញជាពួកៗ ស្មើគ្នារៀងរាល់ពួក ដ្បិតមានពួកមេលើទីបរិសុទ្ធ និងពួកមេសម្រាប់ការងារនៃព្រះ នៅពួកទាំងសងខាង គឺខាងពួកវង្សអេលាសារ និងខាងពួកវង្សអ៊ីថាម៉ារផង។
ព្រះបាទសាឡូម៉ូនបានកោះហៅពួកអ៊ីស្រាអែល ពួកមេទ័ពធំតូច ពួកចៅក្រម និងពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាប្រធានលើវង្សរបស់ឪពុកគេ។
នៅគ្រាយ៉ូយ៉ាគីម ពួកសង្ឃដែលជាកំពូលលើពួកវង្សរបស់ឪពុកមាន ខាងសេរ៉ាយ៉ា មានមេរ៉ាយា ខាងយេរេមា មានហាណានា