ព្រះបាទសាឡូម៉ូនមិនបានថ្លឹងរបស់ទាំងនោះទេ ព្រោះមានច្រើនក្រៃលែង ហើយដែលលង្ហិនទាំងនោះទម្ងន់ប៉ុណ្ណា នោះក៏គ្មានអ្នកណារកដឹងបានឡើយ។
១ របាក្សត្រ 22:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏រៀបចំដែកយ៉ាងសន្ធឹក ដើម្បីធ្វើដែកគោល សម្រាប់សន្លឹកទ្វារ ហើយសម្រាប់ត្រចៀកទ្វារផង និងលង្ហិនយ៉ាងសន្ធឹក ដែលថ្លឹងមិនបាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានត្រៀមដែកយ៉ាងសន្ធឹកសន្ធាប់ ដើម្បីធ្វើដែកគោលសម្រាប់សន្លឹកទ្វារ និងធ្វើតម្ពក់។ ស្ដេចក៏បានត្រៀមលង្ហិនយ៉ាងច្រើន ដែលពុំអាចថ្លឹងបាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏រៀបចំដែកយ៉ាងសន្ធឹក ដើម្បីធ្វើដែកគោលសំរាប់សន្លឹក នឹងក្របទ្វារ ហើយសំរាប់ត្រចៀកទ្វារផង នឹងលង្ហិនយ៉ាងសន្ធឹក ដែលថ្លឹងមិនបានដែរ អាល់គីតាប ស្តេចបានត្រៀមដែកយ៉ាងសន្ធឹកសន្ធាប់ ដើម្បីធ្វើដែកគោលសម្រាប់សន្លឹកទ្វារ និងធ្វើទំពក់។ ស្តេចក៏បានត្រៀមលង្ហិនយ៉ាងច្រើន ដែលពុំអាចថ្លឹងបាន |
ព្រះបាទសាឡូម៉ូនមិនបានថ្លឹងរបស់ទាំងនោះទេ ព្រោះមានច្រើនក្រៃលែង ហើយដែលលង្ហិនទាំងនោះទម្ងន់ប៉ុណ្ណា នោះក៏គ្មានអ្នកណារកដឹងបានឡើយ។
ឥឡូវនេះ ក្នុងទុក្ខលំបាករបស់យើង យើងបានចាត់ចែងទុក ជាមាសមួយសែនហាប និងប្រាក់មួយលានហាប ព្រមទាំងលង្ហិន ដែកដែលថ្លឹងមិនបានផង ដ្បិតច្រើនហួសកំណត់ណាស់ ក៏បានចាត់ចែងឈើ និងថ្មដែរ ហើយឯងនឹងចង់បន្ថែមទៀតក៏បាន។
យើងបានត្រៀមការអស់ពីចិត្ត សម្រាប់ព្រះវិហាររបស់ព្រះនៃយើង គឺជាមាសសម្រាប់ប្រដាប់ធ្វើពីមាស ប្រាក់សម្រាប់ប្រដាប់ធ្វើពីប្រាក់ លង្ហិនសម្រាប់ប្រដាប់ធ្វើពីលង្ហិន ដែកសម្រាប់ប្រដាប់ធ្វើពីដែក ឈើសម្រាប់ប្រដាប់ធ្វើពីឈើ ថ្មអូនីក្ស និងត្បូងសម្រាប់បញ្ចុះ ដែលមានពណ៌ផ្សេងៗ និងត្បូងមានតម្លៃគ្រប់មុខ ព្រមទាំងថ្មកែវជាបរិបូរ
គេថ្វាយសម្រាប់ការងារក្នុងព្រះដំណាក់របស់ព្រះ ជាមាសប្រាំពាន់ហាប និងមួយម៉ឺនដារីក ប្រាក់មួយម៉ឺនហាប លង្ហិនមួយម៉ឺនប្រាំបីពាន់ហាប និងដែកមួយសែនហាប
ព្រះបាទសាឡូម៉ូនបានធ្វើប្រដាប់ប្រដាទាំងនោះយ៉ាងសន្ធឹកណាស់ ដ្បិតលង្ហិនទាំងនោះគេមិនដឹងជាទម្ងន់ប៉ុន្មានទេ។
រីឯសសរទាំងពីរ សមុទ្រមួយ និងគោលង្ហិនទាំងដប់ពីរដែលនៅពីក្រោមសមុទ្រ ព្រមទាំងជើងទម្រ ដែលស្តេចសាឡូម៉ូនបានធ្វើសម្រាប់ព្រះដំណាក់នៃព្រះយេហូវ៉ា នោះថ្លឹងលង្ហិននៃរបស់ទាំងនោះមិនបានឡើយ។
ជាស្រុកដែលអ្នកនឹងបរិភោគនំប៉័ង ដោយមិនរិតត្បិត អ្នកនឹងមិនខ្វះខាតអ្វីឡើយ ឯថ្មនៅស្រុកនោះសុទ្ធតែជាដែក ហើយនៅក្នុងភ្នំ នោះនឹងជីករកបានទង់ដែង។