យីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសម្បើម លំពែងរបស់វាមានទម្ងន់ជាលង្ហិនបីរយសេកែល ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សម្លាប់ព្រះបាទដាវីឌ។
១ របាក្សត្រ 20:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយកើតមានចម្បាំងនៅក្រុងកាថទៀត នៅទីនោះ មានមនុស្សម្នាក់មានមាឌធំ ដែលមានម្រាមដៃ ម្រាមជើងម្ខាងប្រាំមួយ ទាំងអស់មានម្ភៃបួន ហើយគាត់ជាកូនចៅរបស់មនុស្សមានមាឌធំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក មានកើតសង្គ្រាមជាថ្មីទៀតនៅក្រុងកាថ។ ពេលនោះ មានទាហានភីលីស្ទីនម្នាក់មាឌធំ មានម្រាមដៃ ម្រាមជើង ម្ខាងប្រាំមួយ សរុបទាំងអស់ម្ភៃបួន។ គាត់ជាកូនចៅរបស់លោករ៉ាផាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកើតមានចំបាំង នៅក្រុងកាថទៀត នៅទីនោះមានមនុស្សមានមាឌធំណាស់ មានម្រាម២៤ គឺម្រាមដៃ៦ទាំងសងខាង នឹងម្រាមជើង៦ទាំងសងខាងដែរ ជាអ្នកកើតពីពូជមនុស្សមានមាឌធំ អាល់គីតាប ក្រោយមកមានកើតសង្គ្រាមជាថ្មីទៀតនៅក្រុងកាថ។ ពេលនោះមានទាហានភីលីស្ទីនម្នាក់មាឌធំ មានម្រាមដៃ ម្រាមជើង ម្ខាងប្រាំមួយ សរុបទាំងអស់ម្ភៃបួន។ គាត់ជាកូនចៅរបស់លោករ៉ាផាដែរ។ |
យីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសម្បើម លំពែងរបស់វាមានទម្ងន់ជាលង្ហិនបីរយសេកែល ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សម្លាប់ព្រះបាទដាវីឌ។
មានចម្បាំងមួយទៀត នៅត្រង់ក្រុងកាថ នៅទីនោះ មានមនុស្សមាឌធំសម្បើមម្នាក់ មានម្រាមដៃប្រាំមួយទាំងសងខាង ហើយជើងទាំងសងខាងក៏មានម្រាមប្រាំមួយដែរ រួមទាំងអស់ម្ភៃបួន គាត់ក៏ជាកូនចៅរបស់អ្នកដែលមានមាឌធំនោះដែរ។
បន្ទាប់មក មានចម្បាំងនឹងពួកភីលីស្ទីនម្តងទៀត នោះអែលហាណាន ជាកូនយ៉ាអ៊ារ គាត់សម្លាប់ឡាមី ជាប្អូនកូលីយ៉ាត ជាអ្នកក្រុងកាថ ឯដងលំពែងរបស់អ្នកនោះ មានទំហំប៉ុនផ្សំតម្បាញ
ប៉ុន្តែ ពេលគាត់បានប្រកួតនឹងសាសន៍អ៊ីស្រាអែល នោះយ៉ូណាថាន ជាកូនសាំម៉ា ជេដ្ឋាព្រះបាទដាវីឌ ក៏សម្លាប់គាត់។