១ របាក្សត្រ 15:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកកូនចៅហេប្រុន មានអេលាលជាមេ និងបងប្អូនលោកប៉ែតសិបនាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមកូនចៅលោកហេប្រូន មានលោកអេលាលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ៨០នាក់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកកូនចៅហេប្រុន មានអេលាលជាមេ នឹងបងប្អូនលោក៨០នាក់ អាល់គីតាប ក្នុងចំណោមកូនចៅលោកហេប្រូន មានលោកអេលាលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ៨០ នាក់ |
កូនរបស់ហេប្រុន គឺយេរីយ៉ា ជាមេ អ័ម៉ារាជាអ្នកទីពីរ យ៉ាហាសៀលទីបី និងយេកាមាមទីបួន។
កូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល ហើយកេហាត់មានអាយុរស់នៅបានមួយរយសាមសិបបីឆ្នាំ។
នេះជាពូជអំបូររបស់លេវី ពូជពង្សរបស់លិបនី ពូជពង្សរបស់ហេប្រុន ពូជពង្សរបស់ម៉ាស់លី ពូជពង្សរបស់មូស៊ី ពូជពង្សរបស់កូរេ។ កេហាត់ជាឪពុករបស់អាំរ៉ាម។