យ៉ាងនោះ ព្រះបាទដាវីឌបែរជាមិនបាននាំយកហិបនៃព្រះយេហូវ៉ា ចូលទៅក្នុងក្រុងរបស់ដាវីឌទេ គឺទង់យកទៅដាក់នៅក្នុងផ្ទះរបស់អូបិឌ-អេដុម ជាអ្នកមកពីក្រុងកាថវិញ។
១ របាក្សត្រ 15:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពួកបងប្អូនគេ ដែលជាថ្នាក់ទីពីរឲ្យបាននៅជាមួយដែរ គឺសាការី បេន យ្អាស៊ាល សេមីរ៉ាម៉ូត យេហ៊ីអែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដុម និងយីអែល ដែលសុទ្ធតែជាពួកអ្នកឆ្មាំទ្វារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មកទៀត មានក្រុមលេវីដែលនៅក្រោមបង្គាប់លោកទាំងនោះ គឺលោកសាការី លោកបេន លោកយាស៊ាល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកអ៊ូនី លោកអេលាប លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេឌអេដុម និងលោកយីអែល ដែលសុទ្ធតែជាឆ្មាំទ្វារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកបងប្អូនគេ ដែលជាថ្នាក់ទី២ឲ្យបាននៅជាមួយដែរ គឺសាការី បេន យ្អាស៊ាល សេមីរ៉ាម៉ូត យេហ៊ីអែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដំម នឹងយីអែល ដែលសុទ្ធតែជាពួកអ្នកឆ្មាំទ្វារ អាល់គីតាប បន្ទាប់មកទៀត មានក្រុមលេវីដែលនៅក្រោមបង្គាប់អ្នកទាំងនោះ គឺលោកសាការីយ៉ា លោកបេន លោកយាស៊ាល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកអ៊ូនី លោកអេលាប លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេឌ-អេដុម និងលោកយីអែល ដែលសុទ្ធតែជាឆ្មាំទ្វារ។ |
យ៉ាងនោះ ព្រះបាទដាវីឌបែរជាមិនបាននាំយកហិបនៃព្រះយេហូវ៉ា ចូលទៅក្នុងក្រុងរបស់ដាវីឌទេ គឺទង់យកទៅដាក់នៅក្នុងផ្ទះរបស់អូបិឌ-អេដុម ជាអ្នកមកពីក្រុងកាថវិញ។
គេក៏ទៅហៅអ្នកឆ្មាំទ្វារទីក្រុងប្រាប់ថា៖ «ពួកយើងខ្ញុំបានទៅដល់ទីបោះទ័ពរបស់ពួកស៊ីរី តែគ្មានអ្នកណាមួយសោះ ក៏គ្មានឮសំឡេងមនុស្សណាឡើយ មានតែសេះ និងលាដែលគេបានចងទុក និងជំរំដែលគេចោលប៉ុណ្ណោះ»។
ហិបរបស់ព្រះបាននៅជាមួយគ្រួសារអូបិឌ-អេដុម គឺនៅក្នុងផ្ទះរបស់គាត់អស់រយៈពេលបីខែ ព្រះយេហូវ៉ាក៏ប្រទានពរដល់គ្រួរបស់អូបិឌ-អេដុម និងអ្វីៗទាំងអស់ដែលគាត់មានផង។
ពួកលេវីក៏តម្រូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា
ដូច្នេះ ពួកអ្នកចម្រៀង គឺហេម៉ាន អេសាភ និងអេថាន ក៏កាន់ឈិងលង្ហិន សម្រាប់វាយឲ្យឮរងំ
ហើយសាការី យ្អាស៊ាល សេមីរ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា និងបេណាយ៉ា ក៏កាន់ពិណ សម្រាប់ដេញតាមសំឡេងស្រួច
ហើយម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដុម យីអែល និងអ័សាស៊ា ក៏កាន់ស៊ុងខ្សែប្រាំបី សម្រាប់ចាប់នាំមុខពួកចម្រៀង
ហើយក៏មានអូបិឌ-អេដុម ព្រមទាំងបងប្អូនរបស់លោក ចំនួនហុកសិបប្រាំបីនាក់ ឯអូបិឌ-អេដុម ជាកូនយេឌូថិន និងហូសា ឲ្យធ្វើជាឆ្មាំទ្វារ។
ឯឆ្នោតរបស់អូបិឌ-អេដុម ត្រូវនៅទ្វារខាងត្បូង ហើយឆ្នោតរបស់ពួកកូនគាត់ ត្រូវខាងឃ្លាំង។
ឯកូនរបស់អូបិឌ-អេដុម គឺសេម៉ាយ៉ា ជាកូនច្បង យ៉ូសាបាឌ ជាកូនទីពីរ យ៉ូអាទីបី សាកើរទីបួន នេថានេលទីប្រាំ
អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់អូបិឌ-អេដុម ពួកគេ កូនចៅ និងបងប្អូនគេ សុទ្ធតែជាមនុស្សមានកម្លាំងជំនាញក្នុងការងារ មានហុកសិបពីរនាក់ ដែលកើតពីអូបិឌ-អេដុម។