ថ្ងៃក្រោយទៀត នៅដើមរដូវចម្រូត មានបីនាក់ ក្នុងចំណោមពួកប្រធានសាមសិបនាក់ បានទៅគាល់ព្រះបាទដាវីឌនៅក្នុងរអាងអាឌូឡាម ខណៈពេលពួកភីលីស្ទីនបានបោះទ័ពនៅក្នុងវាលច្រកភ្នំរេផែម។
១ របាក្សត្រ 14:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកភីលីស្ទីនបានទន្ទ្រានចូលមកក្នុងច្រកភ្នំរេផែម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិភីលីស្ទីនមកដល់ ហើយទន្ទ្រាននៅជ្រលងភ្នំរេផែម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯគេបានទន្ទ្រានចូលមកក្នុងច្រកភ្នំរេផែមហើយ អាល់គីតាប ជនជាតិភីលីស្ទីនមកដល់ ហើយទន្ទ្រាននៅជ្រលងភ្នំរេផែម។ |
ថ្ងៃក្រោយទៀត នៅដើមរដូវចម្រូត មានបីនាក់ ក្នុងចំណោមពួកប្រធានសាមសិបនាក់ បានទៅគាល់ព្រះបាទដាវីឌនៅក្នុងរអាងអាឌូឡាម ខណៈពេលពួកភីលីស្ទីនបានបោះទ័ពនៅក្នុងវាលច្រកភ្នំរេផែម។
មានបីនាក់ក្នុងចំណោមប្រធានទាំងសាមសិបនាក់នោះ គេបានទៅគាល់ព្រះបាទដាវីឌត្រង់ថ្មដា ក្នុងរអាងអាឌូឡាម នៅគ្រានោះ ពួកភីលីស្ទីនបានបោះទ័ពនៅច្រកភ្នំរេផែម។
ព្រះបាទដាវីឌទូលសួរដល់ព្រះថា៖ «តើទូលបង្គំត្រូវឡើងទៅច្បាំងនឹងពួកភីលីស្ទីននេះឬទេ? តើទ្រង់នឹងប្រគល់គេមកក្នុងកណ្ដាប់ដៃទូលបង្គំឬ?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរឡើងទៅចុះ យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក»។
ពេលពួកភីលីស្ទីនឮថា គេបានចាក់ប្រេងតាំងព្រះបាទដាវីឌឡើងធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូលហើយ ពួកភីលីស្ទីនទាំងអស់ក៏លើកគ្នាឡើងទៅរកព្រះបាទដាវីឌ ហើយព្រះបាទដាវីឌក៏បានជ្រាប រួចទ្រង់ចេញទៅទាស់នឹងគេ។
ដំណើរនោះនឹងបានដូចជាកាលអ្នកចម្រូត កំពុងត្រកងស្រូវនៅដៃ រួចច្រូតកាត់ទៅ អើ នឹងបានដូចកាលគេ ច្រូតសន្សំនៅក្នុងច្រកភ្នំរេផែម