ពួកប្រជាជនក៏ឃើញ ហើយការនោះបានពេញចិត្តដល់គេ ដូចជាគ្រប់ការទាំងអស់ដែលស្តេចធ្វើ ក៏ត្រូវចិត្តគេដែរ។
១ របាក្សត្រ 13:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុមជំនុំទាំងអស់គ្នាក៏យល់ព្រមធ្វើដូច្នោះ ដ្បិតប្រជាជនពេញចិត្តនឹងការនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អង្គប្រជុំទាំងមូលក៏យល់ស្រប ព្រោះប្រជាជនទាំងមូលពេញចិត្តនឹងសំណើនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកជំនុំទាំងអស់គ្នា ក៏យល់ព្រមនឹងធ្វើដូច្នោះ ដ្បិតការនោះជាទីពេញចិត្តដល់ពួកជនទាំងឡាយ អាល់គីតាប អង្គប្រជុំទាំងមូលក៏យល់ស្រប ព្រោះប្រជាជនទាំងមូលពេញចិត្តនឹងសំណើនេះ។ |
ពួកប្រជាជនក៏ឃើញ ហើយការនោះបានពេញចិត្តដល់គេ ដូចជាគ្រប់ការទាំងអស់ដែលស្តេចធ្វើ ក៏ត្រូវចិត្តគេដែរ។
បន្ទាប់មក ចូរយើងនាំហិបរបស់ព្រះនៃយើងមកវិញដែរ ដ្បិតនៅជំនាន់ស្ដេចសូល យើងរាល់គ្នាមិនបាននឹកដល់ហិបនោះសោះ»។
ដូច្នេះ ព្រះបាទដាវីឌបានប្រមូលពួកអ៊ីស្រាអែលទាំងអស់មក ចាប់ពីស្ទឹងស៊ីហោររបស់ស្រុកអេស៊ីព្ទ រហូតដល់ទ្វារចូលស្រុកហាម៉ាត ដើម្បីយកហិបរបស់ព្រះពីក្រុងគារយ៉ាត់-យារីម។
ប៉ុន្តែ ដំណើរនោះ ស្តេច ព្រមទាំងក្រុមជំនុំទាំងអស់គ្នា ក៏យល់ឃើញថាត្រឹមត្រូវដែរ។
ព្រះនាងទូលថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ប្រសិនបើព្រះករុណាប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយប្រសិនបើព្រះករុណារាប់សេចក្ដីនេះថាជាគួរគប្បី ហើយខ្ញុំម្ចាស់ជាទីរីករាយនៅចំពោះព្រះករុណាមែន សូមទ្រង់ចេញរាជបញ្ជាមួយច្បាប់ លុបចោលសំបុត្រទាំងប៉ុន្មានដែលហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់បានសរសេរ ដោយបញ្ជាឲ្យបំផ្លាញពួកសាសន៍យូដា នៅគ្រប់ទាំងអាណាខេត្តរបស់ព្រះករុណានោះទៅ។
ឯមីកាលជាបុត្រីស្ដេចសូល នាងប្រតិព័ទ្ធស្រឡាញ់ដាវីឌណាស់ ហើយមានគេនាំដំណឹងទៅក្រាបទូលដល់ស្ដេចសូល ការនោះក៏គាប់ព្រះហឫទ័យដល់ទ្រង់