បន្ទាប់មក ចូរយើងនាំហិបរបស់ព្រះនៃយើងមកវិញដែរ ដ្បិតនៅជំនាន់ស្ដេចសូល យើងរាល់គ្នាមិនបាននឹកដល់ហិបនោះសោះ»។
បន្ទាប់មក យើងនាំគ្នាដង្ហែហិបរបស់ព្រះនៃយើងយកមកវិញ ដ្បិតនៅរជ្ជកាលរបស់ព្រះបាទសូល យើងពុំបាននឹកដល់ហិបនេះមកទេ»។
ហើយចូរយើងនាំហឹបរបស់ព្រះនៃយើង មកឯយើងដែរ ដ្បិតយើងរាល់គ្នាមិនបាននឹកដល់ហឹបនោះ ក្នុងគ្រាសូលឡើយ
បន្ទាប់មកយើងនាំគ្នាដង្ហែហិបរបស់អុលឡោះជាម្ចាស់នៃយើងយកមកវិញ ដ្បិតនៅរជ្ជកាលរបស់ស្តេចសូល យើងពុំបាននឹកដល់ហិបនេះមកទេ»។
ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ក្រុមជំនុំអ៊ីស្រាអែលទាំងអស់ថា៖ «ប្រសិនបើអ្នករាល់គ្នា យល់ថានេះជាការប្រសើរ ហើយក៏ជាបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាដែរ ចូរយើងចាត់គេឲ្យទៅពេញក្នុងស្រុក ដល់ពួកបងប្អូនយើងដែលនៅសល់ក្នុងពួកអ៊ីស្រាអែល ដល់ពួកសង្ឃ ពួកលេវី ដែលនៅតាមទីក្រុងនានា ដែលមានវាលស្មៅ ដើម្បីឲ្យគេនាំគ្នាមកជួបជុំជាមួយយើងផង។
ក្រុមជំនុំទាំងអស់គ្នាក៏យល់ព្រមធ្វើដូច្នោះ ដ្បិតប្រជាជនពេញចិត្តនឹងការនោះ។
ព្រោះលើកមុន អ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ា ជាព្រះរបស់ពួកយើង ព្រះអង្គបានប្រហារពួកយើង គឺព្រោះពួកយើងមិនបានស្វែងរកព្រះអង្គ ឲ្យត្រូវតាមក្បួន»។
មើល៍ យើងខ្ញុំបានឮថា ហិបរបស់ព្រះអង្គ នៅភូមិអេប្រាតា យើងក៏បានរកឃើញហិបនេះនៅវាលយ៉ាអើរ។
ព្រះបាទសូលបញ្ជាលោកអ័ហ៊ីយ៉ាថា៖ «ចូរយកហិបរបស់ព្រះមកទីនេះ»។ ដ្បិតគ្រានោះ ហិបរបស់ព្រះនៅជាមួយប្រជាជនអ៊ីស្រាអែល។
លំដាប់នោះ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរយើងចុះទៅទាំងយប់តាមពួកភីលីស្ទីន ដើម្បីវាយគេរហូតដល់ភ្លឺ កុំឲ្យយើងទុកគេឲ្យសល់ដល់ម្នាក់ឡើយ» គេនិយាយថា៖ «សូមទ្រង់សម្រេចតាមដែលយល់ថាស្រួលចុះ» នោះសង្ឃមានវាចាថា៖ «ចូរយើងប្រមូលគ្នាមករកព្រះនៅទីនេះសិន»។
ហើយលោកបានទូលសួរដល់ព្រះយេហូវ៉ាឲ្យវា ក៏បានឲ្យអាហារ និងដាវរបស់កូលីយ៉ាតជាសាសន៍ភីលីស្ទីនទៅវាផង»។
ដូច្នេះ នៅថ្ងៃនេះ ដែលទូលបង្គំបានទូលសួរដល់ព្រះ នោះតើបានទូលសួរឲ្យលោកឬ សូមឲ្យសេចក្ដីនោះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទ្រង់ព្រះករុណាទម្លាក់កំហុសលើទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ឬអ្នកណាមួយក្នុងគ្រួសារឪពុកទូលបង្គំដូច្នេះឡើយ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ មិនបានដឹងពីរឿងទាំងនេះទេ ទោះច្រើន ឬតិចក្តី»។
ដូច្នេះ ដាវីឌក៏ទូលសួរព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវទៅវាយពួកភីលីស្ទីននោះឬទេ?» ព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយថា៖ «ចូរទៅវាយពួកភីលីស្ទីន ហើយសង្គ្រោះពួកកៃឡាចុះ»។