ខាងពួកសាប់យូឡូន មានប្រាំម៉ឺននាក់ ជាទាហានដែលបានហ្វឹកហាត់ ប្រដាប់ដោយគ្រឿងសស្ត្រាវុធគ្រប់មុខសម្រាប់ចេញទៅច្បាំង ដើម្បីជួយដាវីឌដោយចិត្តស្មោះ។
១ របាក្សត្រ 12:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងពួកអេស៊ើ មានពីរម៉ឺននាក់ដែលអាចចេញទៅជាមួយពលទ័ព ជាមនុស្សថ្នឹកនឹងចម្បាំងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងកុលសម្ព័ន្ធអេស៊ើរ មានទាហាន ៤០ ០០០នាក់ ដែលថ្នឹកក្នុងចម្បាំង ហើយប្រុងប្រៀបខ្លួនជាស្រេចក្នុងការធ្វើសឹកសង្គ្រាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងពួកអេស៊ើរ នោះមាន៤ម៉ឺននាក់ដែលអាចនឹងចេញទៅជាមួយនឹងពលទ័ព ជាមនុស្សថ្នឹកច្បាំងដែរ អាល់គីតាប ក្នុងកុលសម្ព័ន្ធអេស៊ើរមានទាហាន ៤០ ០០០ នាក់ ដែលថ្នឹកក្នុងចំបាំង ហើយប្រុងប្រៀបខ្លួនជាស្រេចក្នុងការធ្វើសឹកសង្គ្រាម។ |
ខាងពួកសាប់យូឡូន មានប្រាំម៉ឺននាក់ ជាទាហានដែលបានហ្វឹកហាត់ ប្រដាប់ដោយគ្រឿងសស្ត្រាវុធគ្រប់មុខសម្រាប់ចេញទៅច្បាំង ដើម្បីជួយដាវីឌដោយចិត្តស្មោះ។
នៅខាងកើតទន្លេយ័រដាន់ ក្នុងពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង មានចំនួនមួយសែនពីរម៉ឺននាក់ដែលមានគ្រឿងចម្បាំងគ្រប់មុខ។
គេសម្រុកទៅមុខដូចមនុស្សខ្លាំងពូកែ ក៏ឡើងកំផែងដូចមនុស្សថ្នឹកច្បាំង ម្នាក់ៗសម្រុកទៅមុខ ឥតងាកចេញពី ផ្លូវរបស់ខ្លួនឡើយ។