ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 12:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​យេហូ‌យ៉ា‌ដា ជា​មេ​ពួក​វង្ស​លោក​អើរ៉ុន ក៏​មាន​បី​ពាន់​ប្រាំពីរ​រយ​នាក់​មក​ជា‌មួយ​លោក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រម​ទាំង​លោក​យេហូ‌យ៉ាដា ជា​មេ​ដឹក​នាំ​នៃ​អំបូរ​របស់​លោក​អើរ៉ុន និង​ទាហាន ៣ ៧០០​នាក់ ដែល​នៅ​ជា​មួយ​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​យេហូ‌យ៉ាដា ជា​មេ​ពួក​វង្ស​អើរ៉ុន ក៏​មាន​៣​ពាន់​៧​រយ​នាក់​មក​ជា​មួយ​នឹង​លោក​ដែរ

សូមមើលជំពូក

អាល់គីតាប

ព្រម​ទាំង​លោក​យេហូ‌យ៉ាដា ជា​មេ​ដឹក​នាំ​នៃ​អំបូរ​របស់​ណាពី​ហារូន និង​ទាហាន ៣ ៧០០ នាក់ ដែល​នៅ​ជា​មួយ​គាត់។

សូមមើលជំពូក



១ របា‌ក្សត្រ 12:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ឆ្នាំ​ទី​ប្រាំពីរ យេហូ‌យ៉ា‌ដា​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​ពួក​មេ‌ទ័ព ពួក​នាយ និង​ពួក​ថ្មើរ​ជើង មក​ឯ​លោក​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា លោក​ក៏​តាំង​សញ្ញា​នឹង​គេ ហើយ​ឲ្យ​គេ​ស្បថ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា រួច​បង្ហាញ​ឲ្យ​គេ​ឃើញ​បុត្រា​របស់​ស្ដេច​នោះ។


ពួក​មេ‌ទ័ព គេ​ធ្វើ​តាម​បង្គាប់​សង្ឃ​យេហូ‌យ៉ា‌ដា​គ្រប់​ជំពូក គេ​នាំ​យក​ពួក​កង​គេ​រៀង​ខ្លួន ជា​ពួក​ដែល​ចូល​វេន​នៅ​ថ្ងៃ​សប្ប័ទ និង​ពួក​ដែល​ចេញ​វេន​នៅ​ថ្ងៃ​សប្ប័ទ​ដែរ មក​ឯ​សង្ឃ​យេហូ‌យ៉ា‌ដា។


ឯ​មេ‌ទ័ព​ធំ លោក​ចាប់​យក​សេរ៉ា‌យ៉ា ជា​សម្ដេច​សង្ឃ និង​សេផា‌នា ជា​សង្ឃ​បន្ទាប់ ហើយ​ពួក​ឆ្មាំ​ទ្វារ​ទាំង​បី​នាក់


ខាង​ពួក​កូន​ចៅ​លេវី​មាន​បួន​ពាន់​ប្រាំមួយ​រយ​នាក់


មាន​សាដុក​ជា​មនុស្ស​កំលោះ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ព្រម​ទាំង​មេទ័ព​ម្ភៃពីរ​នាក់ មក​ពី​ជំនួរ​វង្ស​របស់​ឪពុក​លោក។


ក្នុង​ពួក​លេវី គឺ​ហា‌សាប‌យ៉ា ជា​កូន​កេមយួល ក្នុង​វង្ស​របស់​លោក​អើរ៉ុន មាន​សាដុក។


ភីនេ‌ហាស ជា​កូន​អេលា‌សារ គាត់​ជា​អ្នក​ត្រួត‌ត្រា​លើ​គេ ព្រះ‌យេហូវ៉ា​បាន​គង់​ជា‌មួយ​គាត់។