១ របាក្សត្រ 11:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌបានគង់នៅក្នុងទីមាំមួន ហេតុនោះបានជាគេហៅទីនោះថា «ក្រុងដាវីឌ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយនោះ ហេតុនេះ គេក៏ហៅថា «បុរីព្រះបាទដាវីឌ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដាវីឌទ្រង់គង់នៅក្នុងទីមាំមួន ហេតុនោះបានជាគេហៅទីនោះថា ក្រុងដាវីឌ អាល់គីតាប ស្តេចទតនៅក្នុងបន្ទាយនោះហេតុនេះគេក៏ហៅថា «បុរីស្តេចទត»។ |
ពួកអ្នកក្រុងយេប៊ូសបានពោលទៅព្រះបាទដាវីឌថា៖ «ឯងចូលមកក្នុងស្រុកនេះមិនបានឡើយ» ប៉ុន្តែ ព្រះបាទដាវីឌបានវាយចាប់យកទីមាំមួនស៊ីយ៉ូនបាន គឺជាក្រុងរបស់ព្រះបាទដាវីឌ។
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្នកណាដែលវាយពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាអ្នកដឹកនាំ និងជាមេទ័ពធំ»។ ដូច្នេះ យ៉ូអាប់ ជាកូនសេរូយ៉ា បានឡើងទៅមុនគេ ហើយបានតែងតាំងធ្វើជាមេទ័ព។
ទ្រង់បានសង់ទីក្រុងនោះឡើងនៅជុំវិញ ចាប់តាំងពីប៉មមីឡូរព័ទ្ធជុំវិញ ហើយយ៉ូអាប់បានជួសជុលទីក្រុងត្រង់កន្លែងឯទៀត។