បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេលើពួកកេរេធីម និងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌ ធ្វើសេនាបតី។
១ របាក្សត្រ 11:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាស្នាដៃដែលបេណាយ៉ា ជាកូនយេហូយ៉ាដាបានធ្វើ ហើយមានឈ្មោះល្បីនៅក្នុងចំណោមពួកខ្លាំងពូកែទាំងបីនាក់នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បី ក្នុងក្រុមមេទ័ពទាំងបីរូប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺការយ៉ាងនោះដែលបេណាយ៉ាជាកូនយេហូយ៉ាដាបានធ្វើ ហើយមានល្បីឈ្មោះនៅក្នុងពួកខ្លាំងពូកែទាំង៣នាក់នោះ អាល់គីតាប នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាដែលធ្វើឲ្យគាត់មានកេរ្តិ៍ឈ្មោះល្បី ក្នុងក្រុមមេទ័ពទាំងបីនាក់។ |
បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេលើពួកកេរេធីម និងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌ ធ្វើសេនាបតី។
លោកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់ ជាមនុស្សធំសម្បើម កម្ពស់ប្រាំហត្ថ សាសន៍អេស៊ីព្ទនោះកាន់លំពែងមួយប៉ុនផ្សំតម្បាញ តែលោកចុះទៅប្រយុទ្ធ កាន់តែដំបងប៉ុណ្ណោះ ក៏កន្ត្រាក់យកលំពែងពីដៃរបស់មនុស្សសាសន៍អេស៊ីព្ទនោះ រួចចាក់សម្លាប់ដោយលំពែងរបស់អ្នកនោះទៅ។
លោកមានកេរ្តិ៍ឈ្មោះក្នុងចំណោមអ្នកទាំងសាមសិបរូប តែលោកមិនស្មើនឹងអ្នកទាំងបីរូបនោះឡើយ ហើយព្រះបាទដាវីឌបានតាំងលោកឲ្យត្រួតលើពួកកងអង្គរក្ស។
នៅគ្រាដែលព្រះបាទដាវីឌកំពុងតែពួនពីស្ដេចសូល ជាបុត្រគីស នៅត្រង់ក្រុងស៊ីកឡាក់ មានពួកអ្នកខ្លះបានមកតាមទ្រង់ ជាពួកអ្នកខ្លាំងពូកែដែលបានជួយទ្រង់ក្នុងចម្បាំង។
មានសាដុកជាមនុស្សកំលោះខ្លាំងពូកែ មានចិត្តក្លាហាន ព្រមទាំងមេទ័ពម្ភៃពីរនាក់ មកពីជំនួរវង្សរបស់ឪពុកលោក។