នេះហើយជាស្នាដៃដែលបេណាយ៉ា ជាកូនយេហូយ៉ាដាបានធ្វើ ហើយមានឈ្មោះល្បីនៅក្នុងចំណោមពួកខ្លាំងពូកែទាំងបីនាក់នោះ។
១ របាក្សត្រ 11:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់ ជាមនុស្សធំសម្បើម កម្ពស់ប្រាំហត្ថ សាសន៍អេស៊ីព្ទនោះកាន់លំពែងមួយប៉ុនផ្សំតម្បាញ តែលោកចុះទៅប្រយុទ្ធ កាន់តែដំបងប៉ុណ្ណោះ ក៏កន្ត្រាក់យកលំពែងពីដៃរបស់មនុស្សសាសន៍អេស៊ីព្ទនោះ រួចចាក់សម្លាប់ដោយលំពែងរបស់អ្នកនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានកម្ពស់ប្រាំហត្ថ និងប្រដាប់ដោយលំពែងមួយយ៉ាងធំ ដូចជាឈើកីតម្បាញ។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងមួយប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនេះបាន ហើយចាក់សម្លាប់នឹងលំពែងនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏សំឡាប់សាសន៍អេស៊ីព្ទម្នាក់ ជាមនុស្សធំសំបើមកំពស់៥ហត្ថ សាសន៍អេស៊ីព្ទនោះកាន់លំពែង១ប៉ុនផ្សំដំបាញ តែលោកចុះទៅឯវា កាន់តែដំបងទេ ក៏កន្ត្រាក់យកលំពែងពីដៃរបស់មនុស្សសាសន៍អេស៊ីព្ទនោះ រួចចាក់សំឡាប់ដោយលំពែងរបស់វាទៅ អាល់គីតាប គាត់ក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានកំពស់ប្រាំហត្ថ និងប្រដាប់ដោយលំពែងមួយយ៉ាងធំ ដូចជាឈើកីតម្បាញ។ គាត់ទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងមួយប៉ុណ្ណោះ គាត់ដណ្តើមយកលំពែងពីដៃអ្នកនេះបាន ហើយចាក់សម្លាប់នឹងលំពែងនោះទៅ។ |
នេះហើយជាស្នាដៃដែលបេណាយ៉ា ជាកូនយេហូយ៉ាដាបានធ្វើ ហើយមានឈ្មោះល្បីនៅក្នុងចំណោមពួកខ្លាំងពូកែទាំងបីនាក់នោះ។
បន្ទាប់មក មានចម្បាំងនឹងពួកភីលីស្ទីនម្តងទៀត នោះអែលហាណាន ជាកូនយ៉ាអ៊ារ គាត់សម្លាប់ឡាមី ជាប្អូនកូលីយ៉ាត ជាអ្នកក្រុងកាថ ឯដងលំពែងរបស់អ្នកនោះ មានទំហំប៉ុនផ្សំតម្បាញ
(ដ្បិតមានស្ដេចអុកស្រុកបាសានប៉ុណ្ណោះ ដែលសល់ពីសំណល់មនុស្សនៅរេផែម។ មើល៍ គ្រែរបស់ទ្រង់បានធ្វើពីដែក ឃើញមាននៅក្រុងរ៉ាបាតរបស់ពួកអាំម៉ូន គ្រែនោះមានបណ្តោយប្រាំបួនហត្ថ និងទទឹងបួនហត្ថ តាមហត្ថរបស់មនុស្ស)។
លំដាប់នោះ មានទាហានម្នាក់ឈ្មោះកូលីយ៉ាត ដែលនៅក្រុងកាថ វាចេញពីពួកភីលីស្ទីនមក អ្នកនោះមានកម្ពស់ប្រាំមួយហត្ថមួយចំអាម
រួចក៏រត់ទៅឈរនៅលើវា ចាប់ហូតយកដាវរបស់វាចេញពីស្រោមមកសម្លាប់វាទៅ និងកាត់ក្បាលផង កាលពួកទ័ពភីលីស្ទីនបានឃើញថា ទាហានតំណាងរបស់គេបានស្លាប់ហើយ នោះគេក៏រត់អស់រលីង។
ឯដងលំពែងរបស់គាត់មានរាងដូចផ្សំកីតម្បាញ ហើយផ្លែធ្វើពីដែក ទម្ងន់ប្រាំមួយរយសេកែល មានអ្នកកាន់ខែលដើរពីមុខ