Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 17:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លំដាប់​នោះ មាន​ទាហាន​ម្នាក់​ឈ្មោះ​កូលី‌យ៉ាត ដែល​នៅ​ក្រុង​កាថ វា​ចេញ​ពី​ពួក​ភីលី‌ស្ទីន​មក អ្នក​នោះ​មាន​កម្ពស់​ប្រាំមួយ​ហត្ថ​មួយ​ចំអាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 មាន​ទាហាន​ជើង​ឯក​ម្នាក់​ចេញ​ពី​ជំរំ​ភីលីស្ទីន អ្នក​នោះ​ឈ្មោះ​កូលី‌យ៉ាត មក​ពី​ក្រុង​កាថ គាត់​មាន​កម្ពស់​ប្រមាណ​បី​ម៉ែត្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 លំដាប់​នោះ មាន​ទាហាន​ម្នាក់​ឈ្មោះ​កូលី‌យ៉ាត ដែល​នៅ​ក្រុង​កាថ វា​ចេញ​ពី​ពួក​ភីលីស្ទីន​មក អ្នក​នោះ​មាន​កំពស់​៦​ហត្ថ​១​ចំអាម

សូមមើលជំពូក ចម្លង

អាល់គីតាប

4 មាន​ទាហាន​ជើង​ឯក​ម្នាក់​ចេញ​ពី​ជំរំ​ភីលី‌ស្ទីន អ្នក​នោះ​ឈ្មោះ​កូលីយ៉ាត មក​ពី​ក្រុង​កាថ គាត់​មាន​កំពស់​ប្រមាណ​បី​ម៉ែត្រ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 17:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់ ជា​មនុស្ស​ធំ​សម្បើម កម្ពស់​ប្រាំ​ហត្ថ សាសន៍​អេស៊ីព្ទ​នោះ​កាន់​លំពែង​មួយ​ប៉ុន​ផ្សំ​តម្បាញ តែ​លោក​ចុះ​ទៅ​ប្រយុទ្ធ កាន់​តែ​ដំបង​ប៉ុណ្ណោះ ក៏​កន្ត្រាក់​យក​លំពែង​ពី​ដៃ​របស់​មនុស្ស​សាសន៍​អេស៊ីព្ទ​នោះ រួច​ចាក់​សម្លាប់​ដោយ​លំពែង​របស់​អ្នក​នោះ​ទៅ។


ប៉ុន្តែ យើង​បាន​បំផ្លាញ​សាសន៍​អាម៉ូរី ដែល​មាន​កម្ពស់​ដូច​ដើម​តា‌ត្រៅ ហើយ​មាន​កម្លាំង​ដូច​ដើម​ម៉ៃសាក់ នៅ​មុខ​ពួក​គេ គឺយើង​បាន​បំផ្លាញ​ទាំង​ផល​របស់​គេ​ខាង​លើ ទាំង​ឫស​របស់​គេ​នៅ​ខាង​ក្រោម។


(ដ្បិត​មាន​ស្ដេច​អុក​ស្រុក​បាសាន​ប៉ុណ្ណោះ ដែល​សល់​ពី​សំណល់​មនុស្ស​នៅ​រេផែម។ មើល៍ គ្រែ​របស់​ទ្រង់​បាន​ធ្វើ​ពី​ដែក ឃើញ​មាន​នៅ​ក្រុង​រ៉ាបាត​របស់​ពួក​អាំម៉ូន គ្រែ​នោះ​មាន​បណ្តោយ​ប្រាំបួន​ហត្ថ និង​ទទឹង​បួន​ហត្ថ តាម​ហត្ថ​របស់​មនុស្ស)។


ពួក​សាសន៍​អ័ណាក់​គ្មាន​ណា​មួយ​នៅ​សល់​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ សល់​នៅ​តែ​ក្នុង​ក្រុង​កាសា ក្រុង​កាថ និង​ក្រុង​អាសដូឌ​ប៉ុណ្ណោះ។


គ្រា​ដែល​កំពុង​តែ​និយាយ​ជា‌មួយ​បងៗ ក៏​ឃើញ​ទាហាន​របស់​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ មក​ពី​ក្រុង​កាថ ឈ្មោះ​កូលី‌យ៉ាត ចេញ​ពី​ខាង​ទ័ព​ភីលី‌ស្ទីន មក​ប្រកាស​ជា​ពាក្យ​ដដែល​ទៀត ហើយ​ដាវីឌ​ក៏​បាន​ឮ។


ពួក​ភីលី‌ស្ទីន​គេ​ឈរ​លើ​ភ្នំ​ម្ខាង ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ឈរ​លើ​ភ្នំ​ម្ខាង មាន​វាល​ច្រក​ភ្នំ​នៅ​កណ្ដាល។


ពាក់​មួក​លង្ហិន ហើយ​ពាក់​អាវ​ក្រោះ​ធ្វើ​ពី​លង្ហិន មាន​ទម្ងន់​ប្រាំ​ពាន់​សេកែល។


ពេល​មាន​គេ​ទូល​ដល់​ស្តេច​សូល​ថា ដាវីឌ​បាន​រត់​ទៅ​នៅ​ក្រុង​កាថ​ហើយ ដូច្នេះ ទ្រង់​ក៏​ឈប់​តាម​រក​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម