ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 11:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ប្រមូល​គ្នា​មក​រក​ដាវីឌ នៅ​ក្រុង​ហេប្រុន ទូល​ថា៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាច់​សាលោហិត​នឹង​លោក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ប្រមូល​គ្នា​មក​គាល់​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ទូល​ថា៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាច់​សា​លោហិត​របស់​ព្រះ‌ករុណា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះ សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ប្រមូល​គ្នា​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ទូល​ថា មើល យើង​ខ្ញុំ​រាល់​គ្នា​ជា​សាច់​ឈាម​ជា​មួយ​នឹង​លោក

សូមមើលជំពូក

អាល់គីតាប

ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ប្រមូល​គ្នា​មក​ជួប​ស្តេច​ទត នៅ​ក្រុង​ហេប្រូន​ជម្រាប​ថា៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាច់​សា​លោហិត​របស់​ស្តេច​ដែរ។

សូមមើលជំពូក



១ របា‌ក្សត្រ 11:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ប្រាកដ​ហើយ ក្មួយ​ជា​ឆ្អឹង​របស់​អ៊ំ និង​ជា​សាច់​របស់​អ៊ំ​ពិត​មែន!»។ លោក​យ៉ាកុប​ក៏​ស្នាក់​នៅ​ជា‌មួយ​គាត់​រយៈ​ពេល​មួយ​ខែ។


រួច​ចាត់​មនុស្ស​ឲ្យ​ទៅ​ពេញ​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ប្រាប់​ដោយ​សម្ងាត់​ថា "កាល​ណា​ឮ​សូរ​ផ្លុំ​ត្រែ នោះ​ត្រូវ​ស្រែក​ប្រកាស​ឡើង​ថា អាប់សា‌ឡុម ទ្រង់​បាន​សោយ‌រាជ្យ នៅ​ក្រុង​ហេប្រុន​ហើយ"»។


ក្រោយ​មក ដាវីឌ​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ឡើង​ទៅ​ទី​ក្រុង​របស់​ស្រុក​យូដា​ណា​មួយ​ឬ?»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ឡើង​ទៅ​ចុះ» រួច​ដាវីឌ​ទូល​សួរ​ថា៖ «តើ​ឲ្យ​ទូល‌បង្គំ​ឡើង​ទៅ​ឯ​ណា?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ហេប្រុន»។


ព្រះបាទ​ដាវីឌ​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែសិប​ឆ្នាំ គឺ​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​ប្រាំពីរ​ឆ្នាំ និង​នៅ​ក្រុង​យេរូ‌សាឡិម​សាមសិប​បី​ឆ្នាំ។


ពួកគេ​ឡើង​ទៅ​តំបន់​ណេកិប ហើយ​ចូល​ទៅ​ក្រុង​ហេប្រុន។ នៅ​ស្រុក​នោះ​មាន​អ័ហ៊ីម៉ាន សេសាយ និង​តាលម៉ាយ ជា​កូន​របស់​អ័ណាក់​រស់​នៅ។ (គេ​បាន​សង់​ក្រុង​ហេប្រុន​ប្រាំពីរ​ឆ្នាំ មុន​ក្រុង​សូអាន​នៅ​ស្រុក​អេស៊ីព្ទ)។


ព្រោះ​យើង​ជា​អវយវៈ​នៃ​ព្រះ​កាយ​របស់​ព្រះ‌អង្គ។


នោះ​អ្នក​អាច​តាំង​ឲ្យ​មាន​ស្តេច​គ្រប់​គ្រង​លើ​អ្នក​បាន តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ជ្រើស​រើស។ ត្រូវ​តាំង​ម្នាក់​ពី​ចំណោម​ពួក​បង​ប្អូន​របស់​អ្នក ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​ចុះ គឺ​មិន​ត្រូវ​តាំង​អ្នក​ប្រទេស​ក្រៅ ដែល​មិន​មែន​ជា​បង​ប្អូន​របស់​អ្នក ឲ្យ​គ្រប់​គ្រង​លើ​អ្នក​ឡើយ។


«សូម​និយាយ​ដាក់​ត្រចៀក​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម​ទាំង​អស់​ថា បើ​កូន​យេរូ-បាល​ទាំង​ចិត​សិប​នាក់ ឬ​មនុស្ស​តែ​ម្នាក់​គ្រប់​គ្រង​លើ​អស់​លោក តើ​ណា​មួយ​ប្រសើរ​ជាង? សូម​នឹក​ចាំ​ផង​ដែរ​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។