Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 11:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 កាល​ពី​មុន ទោះ​ជា​កាល​នៅ​ពេល​ព្រះបាទ​សូល​ធ្វើ​ជា​ស្តេច គឺ​បាន​លោក​នេះ​ហើយ ដែល​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ចូល ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ថា "គឺ​ឯង​ហើយ ដែល​ត្រូវ​ឃ្វាល​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​ធ្វើ​ជា​អ្នក​នាំ​មុខ​ប្រជា‌រាស្ត្រ​របស់​យើង"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 កាល​ពី​មុន នៅ​ពេល​ដែល​ព្រះ‌បាទ​សូល​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ ព្រះ‌ករុណា​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រា‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ព្រះ‌ករុណា មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌ករុណា​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កាល​ពី​ដើម​ដែល​សូល​ធ្វើ​ជា​ស្តេច​នៅ​ឡើយ នោះ​គឺ​លោក​ហើយ ដែល​នាំ​ពួក​អ៊ីស្រាអែល​ចេញ​ចូល ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ទ្រង់​បាន​មាន​បន្ទូល​ដល់​លោក​ថា គឺ​ឯង​ហើយ ដែល​ត្រូវ​ឃ្វាល​សាសន៍​អ៊ីស្រាអែល ព្រម​ទាំង​ធ្វើ​ជា​អ្នក​នាំ​មុខ​នៃ​រាស្ត្រ​អញ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 កាល​ពី​មុន​នៅ​ពេល​ដែល​ស្តេច​សូល​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ ស្តេច​ទត​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រ‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច​ទត មាន​បន្ទូល​មក​កាន់​គាត់​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 11:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពីមុន កាល​ព្រះបាទ​សូល​ធ្វើ​ជា​ស្តេច​លើ​ទូល‌បង្គំ​គ្រប់​គ្នា គឺ​ទ្រង់​ហើយ​ដែល​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រា‌អែល​ចេញ​ចូល មួយ​ទៀត ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ព្រះករុណា​ថា "ឯង​ត្រូវ​ធ្វើ​ជា​គង្វាល ឃ្វាល​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ជា​មេ​គ្រប់‌គ្រង​លើ​ពួក​សាសន៍​អ៊ីស្រា‌អែល"»។


នៅ​គ្រប់​ទី​កន្លែង​ដែល​យើង​បាន​ដើរ​ជា‌មួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន នោះ​តើ​យើង​ដែល​និយាយ​មួយ​ម៉ាត់ ទៅ​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ណា​មួយ ដែល​យើង​បាន​បង្គាប់​ឲ្យ​ឃ្វាល​សាសន៍​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ស្អាង​វិហារ​ពី​ឈើ​តា​ត្រៅ​ឲ្យ​យើង​ឬ​ទេ?"


សូម​ទៅ​ទូល​យេរ៉ូ‌បោម​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ដោយ​ព្រោះ​យើង​បាន​លើក​អ្នក​ពី​កណ្ដាល​ពួក​ប្រជាជន តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង


ដូច្នេះ សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ប្រយោជន៍​ឲ្យ​ទូល‌បង្គំ​បាន​ពិចារ‌ណា​ដឹង​ខុស​ត្រូវ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​មាន​គ្នា​ច្រើន​ទាំង​នេះ​បាន?»។


ព្រះ‌អង្គ​បាន​យក​លោក ចេញ​ពី​ការ​ឃ្វាល​មេ​ចៀម​ដែល​មាន​កូន ឲ្យ​ធ្វើ​ជា​គង្វាល​ដល់​ពួក​យ៉ាកុប ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ គឺ​ពួក​អ៊ីស្រា‌អែល​ដែល​ជា​មត៌ក​របស់​ព្រះ‌អង្គ។


ព្រះ‌អង្គ​នឹង​ឃ្វាល​ហ្វូង​របស់​ព្រះ‌អង្គ ដូច​ជា​គង្វាល ព្រះ‌អង្គ​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម។


មើល៍ យើង​បាន​តាំង​ដាវីឌ​ទុក​ជា​ទី​បន្ទាល់ ដល់​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ជា​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​បង្គាប់​ដល់​គេ។


យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​អ្នក​គ្រប់​គ្រង​ដែល​គាប់​ចិត្ត​យើង ជា​អ្នក​ដែល​ឃ្វាល​អ្នក​រាល់​គ្នា​ដោយ​តម្រិះ និង​យោបល់»។


តែ​ឯង ឱ​បេថ្លេ‌ហិម-អេប្រាតា​អើយ ឯង​ជា​អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម អំបូរ​ទាំង​ប៉ុន្មានរបស់​យូដា នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​យើង អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ដើម​កំណើត​របស់​អ្នក​នោះ​មាន​តាំង​ពី​បុរាណ គឺ​តាំង​ពី​អស់‌កល្ប​រៀង​មក។


អ្នក​នោះ​នឹង​ឈរ​ឡើង​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន ដោយ‌សារ​ឥទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌យេហូវ៉ា និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ខ្លួន នោះ​គេ​នឹង​ស្ថិត‌ស្ថេរ​នៅ ដ្បិត​អ្នក​នោះ​នឹង​បាន​ជា​ធំ រហូត​ដល់​ចុង​ផែនដី​បំផុត


ជា​អ្នក​ដែល​នឹង​ចេញ​ទៅ​នៅ​មុខ​ពួកគេ ហើយ​ចូល​មក​វិញ​នៅ​មុខ​ពួកគេ ជា​អ្នក​ដែល​នាំ​ពួកគេ​ចេញ​ទៅ ហើយ​នាំ​ពួកគេ​ចូល​មក​វិញ ដើម្បី​កុំ​ឲ្យ​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា ត្រឡប់​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​គង្វាល​នោះ​ឡើយ»។


"ឯ​ឯង បេថ្លេហិម ស្រុក​យូដា​អើយ! ឯង​មិន​មែន​តូច​ជាង​គេ​ក្នុង​ចំណោម ពួក​មេ​ដឹក​នាំ​នៅ​ស្រុក​យូដា​ទេ ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​ម្នាក់​កើត​ចេញ​ពី​ឯង អ្នក​នោះ​នឹង​ឃ្វាល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង"» ។


ពេល​គាត់​បញ្ចេញ​ចៀម​ខ្លួន​ទៅ​ក្រៅ​អស់​ហើយ គាត់​ដើរ​មុន​វា ហើយ​ចៀម​ក៏​ដើរ​តាម​ក្រោយ​គាត់ ព្រោះ​វា​ស្គាល់​សំឡេង​គាត់។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត? យើង​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ដាក់​ប្រេង​ក្នុង​ស្នែង​របស់​អ្នក​ឲ្យ​ពេញ ហើយ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ទៅ​រក​អ៊ីសាយ​នៅ​បេ‌ថ្លេ‌ហិម ដ្បិត​យើង​បាន​ជ្រើស​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​យើង»។


លោក​សាំយូ‌អែល​ក៏​យក​ស្នែង​ដែល​ដាក់​ប្រេង​នោះ ទៅ​ចាក់​លើ​ដាវីឌ នៅ​មុខ​ពួក​បងៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ។ ស្រេច​ហើយ លោក​សាំយូ‌អែល​ក៏​ក្រោក​ឡើង​ទៅ​រ៉ាម៉ា​វិញ។


ហេតុ​ដូច្នោះ ស្ដេច​សូល​ក៏​ដក​ហូត​ដាវីឌ​ចេញ ហើយ​តម្រូវ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​មួយ​ពាន់​នាក់​វិញ រួច​ដាវីឌ​ក៏​តែង​នាំ​មុខ​បណ្ដា​ទ័ព​ចេញ​ចូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម