នៅក្នុងរាជ្យរបស់ទ្រង់ ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ បានឡើងទៅច្បាំងនឹងស្តេចស្រុកអាសស៊ើរ ត្រង់ទន្លេអ៊ើប្រាត ហើយព្រះបាទយ៉ូសៀសបានចេញទៅស្ទាក់ផ្លូវ តែពេលផារ៉ោន-នេកោបានឃើញ ក៏បានធ្វើគុតទ្រង់នៅត្រង់មេគីដោ។
១ របាក្សត្រ 10:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកភីលីស្ទីនបានដេញតាមសូល និងពួកបុត្រារបស់ព្រះអង្គយ៉ាងប្រកិត គេបានធ្វើគុតយ៉ូណាថាន អ័ប៊ីណាដាប់ និងម៉ាលគី-ស៊ូអា ជាបុត្រារបស់ព្រះបាទសូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកភីលីស្ទីនបានដេញតាមព្រះបាទសូល និងបុត្រៗរបស់ស្ដេចយ៉ាងប្រកិត។ ពួកគេសម្លាប់សម្ដេចយ៉ូណាថាន សម្ដេចអប៊ីណាដាប់ និងសម្ដេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកភីលីស្ទីនក៏ដេញតាមសូល នឹងពួកបុត្រាទ្រង់យ៉ាងប្រកិត បានធ្វើគុតយ៉ូណាថាន អ័ប៊ីណាដាប់ នឹងម៉ាលគី-ស៊ូអា ជាបុត្រាសូលទៅ អាល់គីតាប ពួកភីលីស្ទីនបានដេញតាមស្តេចសូល និងកូនៗរបស់ស្តេចយ៉ាងប្រកិត។ ពួកគេសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា ជាបុត្ររបស់ស្តេចសូល។ |
នៅក្នុងរាជ្យរបស់ទ្រង់ ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ បានឡើងទៅច្បាំងនឹងស្តេចស្រុកអាសស៊ើរ ត្រង់ទន្លេអ៊ើប្រាត ហើយព្រះបាទយ៉ូសៀសបានចេញទៅស្ទាក់ផ្លូវ តែពេលផារ៉ោន-នេកោបានឃើញ ក៏បានធ្វើគុតទ្រង់នៅត្រង់មេគីដោ។
ក៏សម្លាប់ពួកបុត្រារបស់ព្រះបាទសេដេគានៅចំពោះទ្រង់ រួចចាក់បង្ខូចព្រះនេត្ររបស់ទ្រង់ ហើយដាក់ច្រវាក់លង្ហិន នាំទ្រង់ទៅក្រុងបាប៊ីឡូន។
ចម្បាំងនោះបានធ្វើឲ្យស្ដេចសូលលំបាកណាស់ ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយគេធ្វើឲ្យទ្រង់តក់ស្លុតយ៉ាងខ្លាំង។
នើរ បង្កើតគីស គីសបង្កើតសូល ហើយសូលបង្កើតយ៉ូណាថាន ម៉ាលគី-ស៊ូអា អ័ប៊ីណាដាប់ និងអែស-បាល។
នើរបង្កើតគីស គីសបង្កើតសូល សូលបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីណាដាប់ និងអែស-បាល
មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង
រីឯបុត្រារបស់ស្ដេចសូល នោះគឺយ៉ូណាថានមួយ យីសវីមួយ និងម៉ាលគី-ស៊ូអាមួយ ឯបុត្រីទាំងពីរអង្គ នោះគឺនាងបងព្រះនាមថាម៉្រាប ហើយប្អូនព្រះនាមថាមីកាល។
យ៉ូណាថានក៏ប្រាប់យុវជនដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរយើងឆ្លងទៅឯបន្ទាយនៃពួកមិនកាត់ស្បែកនោះ ប្រហែលជាព្រះយេហូវ៉ានឹងជួយយើងទេដឹង ដ្បិតគ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលព្រះអង្គនឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ»។
ពួកភីលីស្ទីនដេញតាមស្ដេចសូល និងពួកបុត្រារបស់ព្រះអង្គយ៉ាងប្រកិត គេបានសម្លាប់យ៉ូណាថាន អ័ប៊ីណាដាប់ និងម៉ាលគី-ស៊ូអា ជាបុត្រាសូល។