លោកអាប់រ៉ាមបានដើរកាត់ស្រុកនោះ រហូតដល់កន្លែងមួយនៅស៊ីគែម ត្រង់ដើមម៉ៃសាក់របស់ម៉ូរេ។ នៅគ្រានោះ សាសន៍កាណានរស់នៅក្នុងស្រុកនោះ។
១ របាក្សត្រ 10:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះពួកមនុស្សក្លាហានទាំងប៉ុន្មាន ក៏ក្រោកឡើងទៅយកព្រះសពរបស់សូល និងពួកបុត្រារបស់ទ្រង់ ត្រឡប់ទៅក្រុងយ៉ាបេសវិញ រួចបញ្ចុះអដ្ឋិទ្រង់ក្រោមដើមម៉ៃសាក់ នៅត្រង់ក្រុងយ៉ាបេស ហើយនាំគ្នាតមអស់រយៈពេលប្រាំពីរថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាហានដ៏ចំណានទាំងប៉ុន្មាននៅក្រុងនោះ នាំគ្នាចេញដំណើរទៅយកសពរបស់ព្រះបាទសូល និងបុត្រា នាំមកក្រុងយ៉ាបេសវិញ។ ពួកគេរើសធាតុយកទៅបញ្ចុះក្រោមដើមជ្រៃមួយនៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារចំនួនប្រាំពីរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកមនុស្សក្លាហានទាំងប៉ុន្មាន ក៏ក្រោកឡើងទៅយកព្រះសពរបស់សូល នឹងពួកបុត្រាទ្រង់ នាំត្រឡប់ទៅឯក្រុងយ៉ាបេសវិញ រួចបញ្ចុះអដ្ឋិទ្រង់ ក្រោមដើមម៉ៃសាក់ នៅត្រង់ក្រុងយ៉ាបេស ហើយនាំគ្នាតមអស់៧ថ្ងៃ។ អាល់គីតាប ទាហានដ៏ចំណានទាំងប៉ុន្មាននៅក្រុងនោះ នាំគ្នាចេញដំណើរទៅយកសពរបស់ស្តេចសូល និងបុត្រានាំមកក្រុងយ៉ាបេសវិញ។ ពួកគេរើសឆ្អឹងយកទៅបញ្ចុះក្រោមដើមជ្រៃមួយនៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារចំនួនប្រាំពីរថ្ងៃ។ |
លោកអាប់រ៉ាមបានដើរកាត់ស្រុកនោះ រហូតដល់កន្លែងមួយនៅស៊ីគែម ត្រង់ដើមម៉ៃសាក់របស់ម៉ូរេ។ នៅគ្រានោះ សាសន៍កាណានរស់នៅក្នុងស្រុកនោះ។
នៅគ្រានោះ នាងដេបូរ៉ា ជាមេដោះរបស់នាងរេបិកាបានស្លាប់ ហើយគេបញ្ចុះសពគាត់នៅក្រោមដើមម៉ៃសាក់ ខាងក្រោមបេត-អែល។ ដូច្នេះ គេហៅកន្លែងនោះថា "អាឡុន-បាគូថ" ។
កាលគេបានមកដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេទួញសោកជាខ្លាំងនៅទីនោះ ហើយលោកយ៉ូសែបប្រារព្ធពិធីកាន់ទុក្ខឪពុកអស់រយៈពេលប្រាំពីរថ្ងៃ។
ពេលនោះ ប្រជាជនទាំងប៉ុន្មានក៏មូលមក ដើម្បីនឹងតឿនឲ្យព្រះបាទដាវីឌសោយព្រះស្ងោយ ក្នុងពេលដែលនៅភ្លឺនៅឡើយ ប៉ុន្តែ ព្រះបាទដាវីឌស្បថថា៖ «បើយើងគ្រាន់តែភ្លក់អាហារ ឬអ្វីទៀតមុនដែលថ្ងៃលិច នោះសូមឲ្យព្រះធ្វើដល់យើងដូច្នេះ ហើយលើសទៅទៀតផងចុះ»។
ប៉ុន្តែ ពេលពួកក្រុងយ៉ាបេស-កាឡាតបានឮពីគ្រប់ទាំងការដែលពួកភីលីស្ទីនបានធ្វើចំពោះស្ដេចសូល
ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកម្សាន្តទុក្ខនាងម៉ាថា និងម៉ារា ពីដំណើរប្អូនស្លាប់។
ប្រមាណជាមួយខែក្រោយមក ណាហាសជាសាសន៍អាំម៉ូន បានលើកទ័ពមកឡោមព័ទ្ធក្រុងយ៉ាបេស-កាឡាត ហើយមនុស្សនៅយ៉ាបេសទាំងប៉ុន្មាន បានទូលណាហាសថា៖ «សូមចុះសន្ធិសញ្ញាជាមួយយើងខ្ញុំមក យើងខ្ញុំនឹងបម្រើព្រះករុណា»។
រួចប្រាប់ដល់ពួកអ្នកដែលនាំដំណឹងមកនោះថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ដល់ពួកយ៉ាបេស-កាឡាតថា "នៅថ្ងៃស្អែក ពេលថ្ងៃរះពេញកម្ដៅ នោះអ្នករាល់គ្នានឹងបានរួចខ្លួន"» ពួកនោះក៏ទៅប្រាប់ដល់ប្រជាជនដែលនៅយ៉ាបេស ហើយគេមានអំណរយ៉ាងខ្លាំង។
នោះពួកអ្នកក្លាហានទាំងប៉ុន្មានរបស់គេ ក៏នាំគ្នាទៅទាំងយប់ នាំយកសពរបស់សូល និងសពរបស់ពួកបុត្រាទ្រង់ ពីកំផែងបេត-សាន ត្រឡប់មកក្រុងយ៉ាបេស ដើម្បីបូជា។