១ របាក្សត្រ 1:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះបាទហាដាឌសុគតទៅ ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា បានឡើងសោយរាជ្យជំនួស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះបាទហាដាដសោយទិវង្គត ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា ឡើងគ្រងរាជ្យជំនួស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហាដាឌ់ក៏សុគតទៅ រួចសាំឡា ជាអ្នកស្រុកម៉ាសរេកា បានឡើងសោយរាជ្យជំនួសទ្រង់ អាល់គីតាប ពេលស្តេចហាដាដស្លាប់ ស្តេចសាំឡាជាអ្នកស្រុកម៉ាសរេកា ឡើងគ្រងរាជ្យជំនួស។ |
ពេលហ៊ូសាមសុគតទៅ ព្រះបាទហាដាឌ ជាបុត្រាបេដាឌ បានឡើងសោយរាជ្យជំនួស។ ទីក្រុងរបស់ទ្រង់ ឈ្មោះអាវីត គឺស្តេចនេះហើយ ដែលវាយសាសន៍ម៉ាឌាននៅវាលស្រុកម៉ូអាប់។
ពេលសាំឡាសុគតទៅ ព្រះបាទសូល ជាអ្នកស្រុករេហូបូតដែលនៅមាត់ទន្លេ នោះបានឡើងសោយរាជ្យជំនួស។