ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ យ៉ូហាន 5:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​យើង​ដឹង​ថា ព្រះ‌អង្គ​ស្តាប់​យើង​ក្នុង​ការ​អ្វី​ដែល​យើង​ទូល​សូម នោះ​យើង​ដឹង​ថា យើង​បាន​អ្វី​ដែល​យើង​បាន​សូម​ពី​ព្រះ‌អង្គ​នោះ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​យើង​បាន​ដឹង​ថា ព្រះអង្គ​សណ្ដាប់​យើង​នូវ​អ្វីក៏ដោយដែល​យើង​ទូល​សុំ នោះ​យើង​ក៏​ដឹង​ថា យើង​ទទួលបាន​អ្វីដែល​យើង​បាន​ទូល​សុំ​ពី​ព្រះអង្គ​រួចស្រេច​ទៅហើយ។

សូមមើលជំពូក

Khmer Christian Bible

បើ​យើង​ដឹង​ថា​ ព្រះអង្គ​ស្ដាប់​យើង​គ្រប់​អ្វី​ដែល​យើង​សូម​ នោះ​យើង​ក៏​ដឹង​ដែរ​ថា​ យើង​បាន​អ្វី​ដែល​យើង​សូម​ពី​ព្រះអង្គ​ហើយ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​យើង​ដឹង​ថា ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​យើង ទោះ​បី​យើង​ទូល​សូម​អ្វី​ពី​ព្រះអង្គ​ក៏​ដោយ យើង​ដឹង​ថា យើង​បាន​ទទួល​អ្វីៗ​ដែល​យើង​ទូល​សូម​នោះ​រួច​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​យើង​ដឹង​ថា ទ្រង់​ទទួល​ព្រម​តាម​យើង ក្នុង​ការ​អ្វី​ដែល​យើង​សូម​ដូច្នេះ នោះ​យើង​ក៏​ដឹង​ថា យើង​បាន​អ្វី​ដែល​យើង​សូម​ពី​ទ្រង់​ហើយ​ដែរ។

សូមមើលជំពូក

អាល់គីតាប

បើ​យើង​ដឹង​ថា​ទ្រង់​ស្តាប់​យើង ទោះ​បី​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ យើង​ដឹង​ថា យើង​បាន​ទទួល​អ្វីៗ​ដែល​យើង​សូម​នោះ​រួច​ហើយ។

សូមមើលជំពូក



១ យ៉ូហាន 5:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យើង​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា និង​យោបល់ ដែល​គ្មាន​អ្នក​ណា​ដូច​អ្នក​ឡើយ តាំង​ពី​មុន ឬ​ទៅ​អនាគត ក៏​នឹង​គ្មាន​អ្នក​ណា​មួយ​កើត​ឡើង​ឲ្យ​ដូច​អ្នក​ដែរ។


សេចក្ដី​ដែល​មនុស្ស​អាក្រក់​ភ័យ​ខ្លាច នោះ​នឹង​កើត​ឡើង​ដល់​គេ​ជា​ពិត ហើយ​សេចក្ដី​ដែល​មនុស្ស​សុចរិត ប្រាថ្នា​ចង់​បាន នោះ​នឹង​បាន​បើក​ឲ្យ​ដែរ។


ព្រះ‌យេហូវ៉ា​គង់​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ តែ​ព្រះ‌អង្គ​ស្តាប់​សេចក្ដី​អធិស្ឋាន របស់​មនុស្ស​សុចរិត​វិញ។


ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម ចូរ​ជឿ​ថា អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​អ្នក​នឹង​បាន​មែន។