ទ្រង់រៀបចំទីបរិសុទ្ធបំផុតក្នុងព្រះវិហារ សម្រាប់ដាក់ហិបសញ្ញារបស់ព្រះយេហូវ៉ា។
១ ពង្សាវតារក្សត្រ 6:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងក្នុងទីបរិសុទ្ធបំផុត មានបណ្តោយម្ភៃហត្ថ និងទទឹងម្ភៃហត្ថ ហើយកម្ពស់ម្ភៃហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនាដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជ្រុងនីមួយៗរបស់ទីសក្ការៈមានប្រវែងម្ភៃហត្ថ កម្ពស់ម្ភៃហត្ថ ហើយស្រោបមាសសុទ្ធទាំងអស់។ រីឯអាសនៈមានពាសទៅដោយឈើតាត្រៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខាងក្នុងទីបរិសុទ្ធបំផុត នោះមានបណ្តោយ២០ហត្ថ នឹងទទឹង២០ហត្ថ ហើយកំពស់២០ហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនាដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ អាល់គីតាប ជ្រុងនីមួយៗរបស់ទីសក្ការៈមានប្រវែងម្ភៃហត្ថ កំពស់ម្ភៃហត្ថ ហើយស្រោបមាសសុទ្ធទាំងអស់។ រីឯអាសនៈ មានពាសទៅដោយឈើតាត្រៅ។ |
ទ្រង់រៀបចំទីបរិសុទ្ធបំផុតក្នុងព្រះវិហារ សម្រាប់ដាក់ហិបសញ្ញារបស់ព្រះយេហូវ៉ា។
ដូច្នេះ ព្រះបាទសាឡូម៉ូនបានស្រោបប៉ែកខាងក្នុងនៃព្រះវិហារដោយមាសសុទ្ធ ហើយទ្រង់សន្ធឹងច្រវាក់មាស ខាំងពីមុខទីបរិសុទ្ធបំផុត ដែលបានស្រោបមាសដែរ។
ដូច្នេះ ព្រះវិហារទាំងមូលសុទ្ធតែស្រោបដោយមាស ទាល់តែបានរួចជាស្រេចទាំងអស់ ទោះទាំងអាសនាទាំងមូលរបស់ទីបរិសុទ្ធបំផុត ក៏ស្រោបដោយមាសដែរ។
ព្រះបាទសាឡូម៉ូនបានធ្វើគ្រប់អស់ទាំងគ្រឿងប្រដាប់ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាអាសនាមាស តុមាសសម្រាប់ដាក់នំបុ័ងតាំងទុក
ទ្រង់ស្រោបព្រះវិហារ ព្រមទាំងធ្នឹម និងក្របទ្វារ ហើយជញ្ជាំង និងផ្ទាំងទ្វារទាំងប៉ុន្មានដោយមាស ហើយឆ្លាក់រូបចេរូប៊ីមនៅជញ្ជាំង។
ត្រូវស្រោបស៊ុមទាំងអស់ដោយមាស ហើយត្រូវធ្វើកងអំពីមាស សម្រាប់ស៊ករនុកចូល ហើយរនុកទាំងនោះក៏ត្រូវស្រោបមាសដែរ។
អាសនាបានធ្វើពីឈើ កម្ពស់បីហត្ថ បណ្ដោយពីរហត្ថ និងទទឹងពីរហត្ថ ឯជ្រុង និងបាត ព្រមទាំងជញ្ជាំងខាងៗអាសនានោះ សុទ្ធតែជាឈើទាំងអស់។ លោកពោលមកខ្ញុំថា៖ «នេះជាតុដែលនៅចំពោះព្រះយេហូវ៉ា»។
លោកវាស់បណ្តោយទីនោះបានម្ភៃហត្ថ ហើយទទឹងបានម្ភៃហត្ថ នៅខាងមុខព្រះវិហារ រួចលោកប្រាប់មកខ្ញុំថា ទីនេះជាទីបរិសុទ្ធបំផុត។