ឯពួកមេដែលត្រួតមើលការរបស់ព្រះបាទសាឡូម៉ូនទាំងប៉ុន្មាន មានចំនួនប្រាំរយហាសិបនាក់ ជានាយបង្គាប់ដល់ពួកអ្នកធ្វើការទាំងនោះ។
១ ពង្សាវតារក្សត្រ 5:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រៅពីពួកនោះ មានពួកនាយរបស់ព្រះបាទសាឡូម៉ូន សម្រាប់ត្រួតត្រាការចំនួនបីពាន់បីរយនាក់ទៀត គឺជាអ្នកបង្គាប់ដល់ពួកជាងដែលធ្វើនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រៅពីពួកពលករ ព្រះបាទសាឡូម៉ូនតែងតាំងអ្នកទទួលខុសត្រូវចំនួនបីពាន់បីរយនាក់ទៀត សម្រាប់ត្រួតត្រាលើការងាររបស់ពលករផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក្រៅពីពួកនោះ មានពួកនាយរបស់សាឡូម៉ូន សំរាប់ត្រួតត្រាការចំនួន៣ពាន់៣រយនាក់ទៀត គឺជាពួកអ្នកបង្គាប់ការដែលបណ្តាពួកជាងធ្វើនោះ អាល់គីតាប ក្រៅពីពួកពលករ ស្តេចស៊ូឡៃម៉ានតែងតាំងអ្នកទទួលខុសត្រូវ ចំនួនបីពាន់បីរយនាក់ទៀត សម្រាប់ត្រួតត្រាលើការងាររបស់ពលករផង។ |
ឯពួកមេដែលត្រួតមើលការរបស់ព្រះបាទសាឡូម៉ូនទាំងប៉ុន្មាន មានចំនួនប្រាំរយហាសិបនាក់ ជានាយបង្គាប់ដល់ពួកអ្នកធ្វើការទាំងនោះ។
ព្រះបាទសាឡូម៉ូនបានតម្រូវឲ្យមានមនុស្សប្រាំពីរម៉ឺននាក់ សម្រាប់លីសែង និងប្រាំបីម៉ឺននាក់ សម្រាប់កាប់ឈើនៅឯភ្នំ ហើយបីពាន់ប្រាំមួយរយនាក់សម្រាប់ជាអ្នកត្រួតលើគេ។