ទ្រង់មានរាជឱង្ការពីដើមឈើទាំងពួង ចាប់តាំងពីដើមតាត្រៅ ដែលនៅលើភ្នំល្បាណូន រហូតដល់ដើមហ៊ីសុបដែលដុះលើកកំផែង ក៏មានរាជឱង្ការពីសត្វផ្សេងៗ សត្វស្លាប សត្វលូនវារ និងត្រីផង។
១ ពង្សាវតារក្សត្រ 4:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់បាននិពន្ធពាក្យសុភាសិតបីពាន់ខ ហើយក៏លើកទំនុកចម្រៀងមួយពាន់ប្រាំបទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនថ្លែងសុភាសិត បីពាន់ឃ្លា និងតែងចម្រៀងមួយពាន់ប្រាំបទ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បាននិពន្ធពាក្យសុភាសិត៣ពាន់ខ ហើយក៏លើកទំនុកចំរៀង១ពាន់៥បទ អាល់គីតាប ស្តេចស៊ូឡៃម៉ានថ្លែងសុភាសិត បីពាន់ឃ្លា និងតែងចំរៀងមួយពាន់ប្រាំបទ។ |
ទ្រង់មានរាជឱង្ការពីដើមឈើទាំងពួង ចាប់តាំងពីដើមតាត្រៅ ដែលនៅលើភ្នំល្បាណូន រហូតដល់ដើមហ៊ីសុបដែលដុះលើកកំផែង ក៏មានរាជឱង្ការពីសត្វផ្សេងៗ សត្វស្លាប សត្វលូនវារ និងត្រីផង។
នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ។
នេះក៏ជាសុភាសិតរបស់ស្តេចសាឡូម៉ូនដែរ ជាសេចក្ដីដែលពួកស្មៀនរបស់ព្រះបាទហេសេគា ស្តេចសាសន៍យូដា បានចម្លងទុក។
មួយទៀត កូនអើយ ចូរទទួលដំបូន្មានចុះ ដ្បិតការដែលធ្វើសៀវភៅជាច្រើន មិនចេះអស់មិនចេះហើយឡើយ ហើយការដែលរៀនជាច្រើន រមែងនាំឲ្យអផ្សុកដល់រូបសាច់។
ហើយមួយទៀត ដោយព្រោះគ្រូប្រដៅមានប្រាជ្ញាបានជាលោកបង្រៀនប្រជាជន ឲ្យមានតម្រិះទៅទៀត អើ លោកបានរំពឹងគិត ព្រមទាំងស្វែងរក ហើយតែងពាក្យសុភាសិតជាច្រើន។
ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «យើងនឹងបើកមាត់និយាយជារឿងប្រៀបធៀប យើងនឹងប្រកាសសេចក្ដីដែលលាក់ទុក តាំងពីដើមកំណើតពិភពលោកមក» ។