ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 22:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ស្តេច​អ៊ីស្រា‌អែល​បាន​ហៅ​មហា‌តលិក​ម្នាក់​មក ហើយ​បង្គាប់​ថា៖ «ចូរ​ទៅ​នាំ​មីកា‌យ៉ា ជា​កូន​យីមឡា មក​នេះ​ជា​ឆាប់ៗ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ហៅ​មហា‌តលិក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ហៅ​លោក​មីកា‌យ៉ា ជា​កូន​របស់​លោក​យីម‌ឡា​មក​ជា​ប្រញាប់!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ស្តេច​អ៊ីស្រាអែល ទ្រង់​ហៅ​មហា‌តលិក​ម្នាក់​មក​បង្គាប់​ថា ចូរ​ទៅ​នាំ​មីកាយ៉ា ជា​កូន​យីមឡា មក​នេះ​ជា​ឆាប់ៗ

សូមមើលជំពូក

អាល់គីតាប

ស្តេច​ស្រុក​អ៊ីស្រ‌អែល​ហៅ​មហា‌តលឹក​មក ហើយ​បញ្ជា​ថា៖ «ចូរ​ទៅ​ហៅ​លោក​មីកា‌យ៉ា ជា​កូន​របស់​លោក​យីម‌ឡា​មក​ជា​ប្រញាប់!»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 22:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ស្តេច​អ៊ីស្រា‌អែល និង​យេ‌ហូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ​គង់​លើ​បល្ល័ង្ក​រៀង​ខ្លួ​ន ត្រង់​ទី​ធ្លា នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ​នៅ​ចំពោះ​ទ្រង់។


ស្តេច​អ៊ីស្រា‌អែល​ទូល​ឆ្លើយ​ថា៖ «មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន គឺ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​យីមឡា តែ​ទូល‌បង្គំ​ស្អប់​គាត់ ដ្បិត​គាត់​មិន​ដែល​ថ្លែង​ទំនាយ​ល្អ​ពី​ទូល‌បង្គំ​សោះ គឺ​ចេះ​តែ​ថ្លែងទំនាយ​អាក្រក់​ប៉ុណ្ណោះ»។ យេ‌ហូសា‌ផាត​ទូល​ថា៖ «សូម​ទ្រង់​កុំ​មាន​រាជ‌ឱង្ការ​ដូច្នេះ»។


លោក​ក៏​ងើប​មើល​ទៅ​បង្អួច​សួរ​ថា៖ «តើ​អ្នក​ណា​នៅ​ខាងយើង? តើ​អ្នក​ណា​ខ្លះ?» ខណៈ​នោះ មាន​មនុស្ស​កំរៀវ​ពីរ​បី​នាក់​បាន​អើត​មុខ​មក។


នោះ​ស្តេច​អ៊ីស្រា‌អែល​បាន​ហៅ​មហា‌តលិក​ម្នាក់​មក​បង្គាប់​ថា៖ «ចូរ​ទៅ​នាំ​មីកា‌យ៉ា ជា​កូន​យីមឡា មក​ជា​ប្រញាប់»។


ឯ​ពួក​បុត្រា​ទាំង​ប៉ុន្មាន​ដែល​កើត​ពី​ទ្រង់​មក នោះ​គេ​នឹង​នាំ​ទៅ​ធ្វើ​ជា​មនុស្ស​កំរៀវ​នៅ​ក្នុង​ដំណាក់​នៃ​ស្តេច​ស្រុក​បាប៊ី‌ឡូន»។


លុះ​ចូល​ដល់​ពេល​កំណត់​ដែល​ស្តេច​បាន​បញ្ជា​ឲ្យ​នាំ​ពួក‌គេ​ចូល នោះ​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក ក៏​នាំ​អ្នក​ទាំង​នោះ​ចូល​ទៅ​គាល់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា។