Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 9:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 លោក​ក៏​ងើប​មើល​ទៅ​បង្អួច​សួរ​ថា៖ «តើ​អ្នក​ណា​នៅ​ខាងយើង? តើ​អ្នក​ណា​ខ្លះ?» ខណៈ​នោះ មាន​មនុស្ស​កំរៀវ​ពីរ​បី​នាក់​បាន​អើត​មុខ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 លោក​យេហ៊ូវ​ងើប​មុខ​ឡើង​មើល​ទៅ​បង្អួច រួច​ពោល​ថា៖ «តើ​អ្នក​ណា​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​មក​ខាង​ខ្ញុំ?»។ ពេល​នោះ មាន​មហា‌តលិក​ពីរ​បី​នាក់​អើត​មើល​មក​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 នោះ​លោក​ក៏​ងើប​មើល​ទៅ​ឯ​បង្អួច​សួរ​ថា តើ​អ្នក​ណា​កាន់​ខាង​អញ តើ​មាន​អ្នក​ណា​ឬ​ទេ ខណ​នោះ មាន​មនុស្ស​កំរៀវ​ពីរ​បី​នាក់​បាន​អើត​មុខ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

32 លោក​យេហ៊ូវ​ងើប​មុខ​ឡើង​មើល​ទៅ​បង្អួច​រួច​ពោល​ថា៖ «តើ​អ្នក​ណា​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​មក​ខាង​ខ្ញុំ?»។ ពេល​នោះ​មាន​មហា​តលឹក​ពីរ​បី​នាក់​អើត​មើល​មក​គាត់។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 9:32
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះបាទ​យេហ៊ូវ​កំពុង​ចូល​តាម​ទ្វារ​របង នោះ​យេសិ‌បិល​ស្រែក​សួរ​ថា៖ «តើ​មាន​សន្តិភាព​ទេ ស៊ីមរី ជា​អ្នក​សម្លាប់​ចៅ‌ហ្វាយ​ខ្លួន​អើយ?»


ដូច្នេះ លោក​បង្គាប់​គេ​ថា៖ «ចូរ​បោះ​នាង​ចុះ​មក» ដូច្នេះ គេ​ក៏​បោះ​ទម្លាក់​យេសិ‌បិល​ចុះ​មក ហើយ​ឈាម​ក៏​ខ្ទាត​ទៅ​ប្រឡាក់​នឹង​ជញ្ជាំង និង​សេះ រួច​លោក​ឲ្យ​សេះ​ជាន់​ឈ្លី។


ត្រូវ​ប្រហារ​ជំនួស​វង្ស​របស់​ព្រះបាទ​អ័ហាប់ ជា​ចៅ‌ហ្វាយ​របស់​អ្នក​ទៅ ប្រយោជន៍​ឲ្យ​យើង​បាន​សង‌សឹក​នឹង​យេសិ‌បិល ដោយ​ព្រោះ​ឈាម​នៃ​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង និង​ឈាម​របស់​ពួក​អ្នក​បម្រើ​របស់​យើង​ទាំង​អស់​ដែរ។


ព្រះ‌វិញ្ញាណ​បាន​មក​សណ្ឋិត​នៅ​លើ​អ័ម៉ា‌សាយ ជា​មេ​លើ​ពួក​សាមសិប​នាក់ ហើយ​លោក​ទូល​ថា៖ «ឱ ព្រះបាទ​ដាវីឌ​អើយ យើង​ខ្ញុំ​រាល់​គ្នា​ជា​របស់​ព្រះ‌ករុណា​ហើយ! ឱ​បុត្រ​អ៊ីសាយ​អើយ យើង​ខ្ញុំ​កាន់​ខាង​ព្រះ‌ករុណា​ហើយ សូម​ព្រះ‌ករុណា​បាន​ប្រកប​ដោយ សេចក្ដី​សុខ​ចម្រើន ព្រម​ទាំង​ពួក​អ្នក​ដែល​ជួយ​ខាង​ព្រះ‌ករុណា​ផង ដ្បិត​ព្រះ​របស់​ព្រះ‌ករុណា បាន​ជួយ​ព្រះ‌ករុណា​ហើយ»។ បន្ទាប់​មក ព្រះបាទ​ដាវីឌ​ក៏​ទទួល​គេ ហើយ​តាំង​គេ​ឡើង​ឲ្យ​ធ្វើ​ជា​មេ​លើកង​ទាហាន។


ទ្រង់​បាន​បម្រុង​ទុក​ខែល និង​លំពែង​នៅ​ក្នុង​ទី​ក្រុង​នីមួយៗ ហើយ​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ទាំង​នោះ​រឹង​មាំ​បំផុត។ ដូច្នេះ ទ្រង់​បាន​ពង្រឹង​ការ​ត្រួតត្រា​លើ​ស្រុក​យូដា និង​ទឹក​ដី​បេនយ៉ាមីន។


នៅ​ថ្ងៃ​ទីប្រាំពីរ កាល​ស្ដេច​មាន​ព្រះ‌ហឫ‌ទ័យ​សប្បាយ​ដោយ​ស្រា ស្ដេចក៏​បង្គាប់​មហ៊ូ‌ម៉ាន ប៊ីសថា ហា‌បូណា ប៊ីកថា អ័‌បាកថា សេថារ និង​កើកាស ជា​មហាតលិក​ទាំង​ប្រាំពីរ ដែល​បម្រើ​នៅ​ចំពោះ​ព្រះ‌បាទ​អ័ហា‌ស៊ូរុស


លុះ​ចូល​ដល់​វេន​របស់​អេសធើរ កូន​អ័ប៊ី‌ហែល ជា​ឪពុក​មា​របស់​ម៉ា‌ដេកាយ ដែល​បាន​យក​មក​ចិញ្ចឹម​ទុក​ជា​កូន​របស់​ខ្លួន ត្រូវ​ចូល​គាល់​ស្តេច នាង​មិន​បាន​សូម​អ្វី​ក្រៅ​ពី​របស់​ដែល​ហេកាយ ជា​មហា​តលិក​របស់​ស្តេច ជា​អ្នកថែ​រក្សា​ពួកស្ត្រី​បាន​ប្រគល់​ឲ្យ​នោះឡើយ ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាង​ក៏​ពេញ​ចិត្ត​នឹង​នាង​គ្រប់ៗ​គ្នា។


នៅ​គ្រា​នោះ កាល​ម៉ា‌ដេកាយ​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​រាជ‌វាំង មាន​មហា‌តលិក​របស់​ស្តេច​ពីរ​នាក់ ឈ្មោះ​ប៊ីកថាន និង​ថេរែស ក្នុង​ចំណោម​ពួក​អ្នក​យាម​នៅ​មាត់​ទ្វារ​រាជ‌វាំង មាន​កំហឹង​ជា​ខ្លាំង ហើយ​រក​ឱកាស​ធ្វើ​គុត ព្រះ‌បាទ​អ័ហា‌ស៊ូរុស។


ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?


៙ តើ​អ្នក​ណា​ក្រោក​ឡើង​ជំនួស​ខ្ញុំ ដើម្បីទាស់នឹង​មនុស្ស​អាក្រក់? តើ​អ្នក​ណា​ឈរ​ឡើង​ជំនួស​ខ្ញុំ ដើម្បី​នឹង​អស់អ្នក ដែល​ប្រព្រឹត្តអំពើ​ទុច្ចរិត?


នោះ​លោក​ម៉ូសេ​ក៏​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ ហើយ​ប្រកាស​ថា៖ «អ្នក​ណា​ដែល​នៅ​ខាង​ព្រះ‌យេហូវ៉ា ត្រូវ​មក​ឯ​ខ្ញុំ!» នោះ​កូន​ចៅ​លេវី​ទាំង​អស់​ក៏​នាំ​គ្នា​ចូល​មក​ឯ​លោក។


ព្រះ‌បាទ​ហេរ៉ូឌខឹង​នឹង​ប្រជាជនក្រុង​ទីរ៉ុស និងក្រុង​ស៊ីដូន​ជា​ខ្លាំង។ ដូច្នេះ អ្នក​ទាំង​នោះរួម​ចិត្ត​គ្នា​មក​គាល់​ស្តេច ហើយ​ក្រោយ​ពី​បាន​បញ្ចុះ​បញ្ចូល​លោក​ប្លាស‌តុស ជា​មហាតលិក​របស់​ស្តេច​រួច​ហើយ គេ​ក៏ទូលសូម​ឲ្យ​មាន​សន្ដិភាព ព្រោះស្រុក​របស់​គេ​ទទួល​ស្បៀង​អាហារ​ពី​ស្តេច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម