១ ពង្សាវតារក្សត្រ 22:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចទ្រង់ទូលសួរយេហូសាផាតថា៖ «តើទ្រង់នឹងទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាតជាមួយទូលបង្គំឬទេ?»។ យេហូសាផាតទូលឆ្លើយថា៖ «ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្ររបស់ទូលបង្គំក៏ដូចជាប្រជារាស្ត្ររបស់ទ្រង់ ហើយសេះរបស់ទូលបង្គំទាំងប៉ុន្មាន ក៏ដូចជាសេះរបស់ទ្រង់ដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «តើព្រះករុណាសព្វព្រះហឫទ័យចេញទៅច្បាំងយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយទូលបង្គំឬទេ?»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការទៅកាន់ស្ដេចស្រុកអ៊ីស្រាអែលវិញថា៖ «ទូលបង្គំក៏ដូចព្រះករុណាដែរ ប្រជារាស្ត្ររបស់ទូលបង្គំក៏ដូចជាប្រជារាស្ត្ររបស់ព្រះករុណា ហើយទ័ពសេះរបស់ទូលបង្គំក៏ដូចជាទ័ពសេះរបស់ព្រះករុណាដែរ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ទូលសួរយ៉ូសាផាតថា តើទ្រង់នឹងទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងទូលបង្គំឬទេ យ៉ូសាផាតទូលឆ្លើយថា ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្ររបស់ទូលបង្គំក៏ដូចជារាស្ត្ររបស់ទ្រង់ ហើយសេះរបស់ទូលបង្គំទាំងប៉ុន្មាន ក៏ដូចជាសេះរបស់ទ្រង់ដែរ។ អាល់គីតាប ស្តេចសួរទៅស្តេចយ៉ូសាផាតថា៖ «តើស្តេចមានបំណងចេញទៅច្បាំង យកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយខ្ញុំឬទេ?»។ ស្តេចយ៉ូសាផាតឆ្លើយទៅកាន់ស្តេចស្រុកអ៊ីស្រអែលវិញថា៖ «ខ្ញុំក៏ដូចស្តេចដែរ ប្រជារាស្ត្ររបស់ខ្ញុំក៏ដូចជាប្រជារាស្ត្ររបស់ស្តេច ហើយទ័ពសេះរបស់ខ្ញុំក៏ដូចជាទ័ពសេះរបស់ស្តេចដែរ!»។ |
ប៉ុន្តែ យេហូសាផាតទូលដល់ស្តេចអ៊ីស្រាអែលថា៖ «សូមទ្រង់ទូលសួរព្រះបន្ទូលនៃព្រះយេហូវ៉ាជាមុនសិន»។
បេន-កេប៊ើរនៅរ៉ាម៉ូត-កាឡាត (លោកនោះត្រួតលើភូមិទាំងអស់របស់យ៉ាអ៊ារជាកូនម៉ាណាសេ ដែលនៅស្រុកកាឡាត ហើយលើស្រុកនៅជុំវិញអើកុប ដែលនៅស្រុកបាសាន ទាំងអស់មានទីក្រុងធំៗហុកសិប ដែលមានកំផែង និងរនុកលង្ហិន)។
ទ្រង់បានចាត់សារទៅជូនយេហូសាផាត ស្តេចស្រុកយូដាថា៖ «ស្តេចម៉ូអាប់បានបះបោរនឹងទូលបង្គំហើយ តើទ្រង់សព្វព្រះហឫទ័យចង់ទៅច្បាំងនឹងសាសន៍ម៉ូអាប់ជាមួយទូលបង្គំឬទេ?» ទ្រង់មានរាជឱង្ការឆ្លើយថា៖ «ទូលបង្គំចង់ទៅដែរ ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្រទូលបង្គំក៏ដូចជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយសេះទូលបង្គំក៏ដូចជាសេះរបស់ព្រះអង្គដែរ»។
ព្រះបាទអ័ហាប់ជាស្តេចអ៊ីស្រាអែល ទ្រង់ទូលនឹងព្រះបាទយេហូសាផាត ជាស្តេចយូដាថា៖ «តើទ្រង់ចង់ទៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយទូលបង្គំឬទេ?» ទ្រង់ទូលឆ្លើយថា៖ «ទូលបង្គំក៏ដូចជាទ្រង់ ហើយប្រជារាស្ត្ររបស់ទូលបង្គំ ក៏ដូចជាប្រជារាស្ត្ររបស់ទ្រង់ដែរ យើងនឹងនៅជាមួយព្រះករុណាក្នុងចម្បាំងនេះ»។
ខណៈនោះ យេហ៊ូវ កូនហាណានី ជាហោរា ក៏ចេញទៅទទួលទ្រង់ទូលថា៖ «តើគួរគប្បីឲ្យទ្រង់បានទៅជួយមនុស្សអាក្រក់ ហើយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ព្រះយេហូវ៉ាឬ? ដោយព្រោះហេតុនេះបានជាមានសេចក្ដីក្រេវក្រោធចេញពីចំពោះព្រះយេហូវ៉ា មកលើទ្រង់ហើយ។
អ្នកណាដែលដើរជាមួយមនុស្សមានប្រាជ្ញា នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។
កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។
ដ្បិតអ្នកណាដែលជម្រាបសួរមនុស្សបែបនោះ អ្នកនោះក៏មានចំណែកក្នុងការអាក្រក់របស់អ្នកនោះដែរ។
អ្នកណាដែលឈ្នះ ហើយធ្វើកិច្ចការរបស់យើងរហូតដល់ចុងបំផុត យើងនឹងឲ្យអ្នកនោះមានអំណាចលើជាតិសាសន៍នានា