Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 22:4 - អាល់គីតាប

4 ស្តេច​សួរ​ទៅ​ស្តេច​យ៉ូសា‌ផាត​ថា៖ «តើ​ស្តេច​មាន​បំណង​ចេញ​ទៅ​ច្បាំង យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ខ្ញុំ​ឬ​ទេ?»។ ស្តេច​យ៉ូសា‌ផាត​ឆ្លើយ​ទៅ​កាន់​ស្តេច​ស្រុក​អ៊ីស្រ‌អែល​វិញ​ថា៖ «ខ្ញុំ​ក៏​ដូច​ស្តេច​ដែរ ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ស្តេច ហើយ​ទ័ព​សេះ​របស់​ខ្ញុំ​ក៏​ដូច​ជា​ទ័ព​សេះ​របស់​ស្តេច​ដែរ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 រួច​ទ្រង់​ទូល​សួរ​យេ‌ហូសា‌ផាត​ថា៖ «តើ​ទ្រង់​នឹង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត​ជា‌មួយ​ទូល‌បង្គំ​ឬ​ទេ?»។ យេ‌ហូសា‌ផាត​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ក៏​ដូច​ជា​ទ្រង់ រាស្ត្រ​របស់​ទូល‌បង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ហើយ​សេះ​របស់​ទូល‌បង្គំ​ទាំង​ប៉ុន្មាន ក៏​ដូច​ជា​សេះ​របស់​ទ្រង់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ចេញ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​វិញ​ថា៖ «ទូលបង្គំ​ក៏​ដូច​ព្រះ‌ករុណា​ដែរ ប្រជា‌រាស្ត្រ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា ហើយ​ទ័ព​សេះ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ទ័ព​សេះ​របស់​ព្រះ‌ករុណា​ដែរ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​ទ្រង់​ទូល​សួរ​យ៉ូសា‌ផាត​ថា តើ​ទ្រង់​នឹង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត ជា​មួយ​នឹង​ទូលបង្គំ​ឬ​ទេ យ៉ូសា‌ផាត​ទូល​ឆ្លើយ​ថា ទូលបង្គំ​ក៏​ដូច​ជា​ទ្រង់ រាស្ត្រ​របស់​ទូលបង្គំ​ក៏​ដូច​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​សេះ​របស់​ទូលបង្គំ​ទាំង​ប៉ុន្មាន ក៏​ដូច​ជា​សេះ​របស់​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 22:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​អ៊ីស្រ‌អែល និង​ស្តេច​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា នាំ​គ្នា​ទៅ​វាយ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។


ស្តេច​យ៉ូសា‌ផាត​ជម្រាប​ទៀត​ថា៖ «សូម​ស្តេច​ទូរអា​សុំ​ពីអុលឡោះ‌តាអាឡា​សិន»។


កូន​របស់​លោក​បេន-កេប៊ើរ គ្រប់‌គ្រង​នៅ​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ លោក​គ្រប់‌គ្រង​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអ៊ារ ជា​កូន​របស់​លោក​ម៉ាណា‌សេ នៅ​ស្រុក​កាឡាដ និង​តំបន់​អើកុប​ក្នុង​ស្រុក​បាសាន ដែល​មាន​ក្រុង​ធំៗ​ចំនួន​ហុក‌សិប ជា​ទី‌ក្រុង​មាន​កំពែង​ដ៏​រឹង‌មាំ និង​មាន​រនុក​ធ្វើ​ពី​លង្ហិន។


បន្ទាប់​មក ស្តេច​ចេញ​ដំណើរ​ទៅ ទាំង​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្តេច​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា​ថា៖ «ស្តេច​របស់​ជន‌ជាតិ​ម៉ូអាប់​បះ‌បោរ​ប្រឆាំង​នឹង​ខ្ញុំ តើ​ស្តេច​ពេញ​ចិត្ត​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ម៉ូអាប់​ជា​មួយ​ខ្ញុំ​ឬ​ទេ?»។ ស្តេច​យ៉ូសា‌ផាត​មាន​ប្រសាសន៍​តប​ថា៖ «ខ្ញុំ​យល់​ព្រម​ទៅ​ជា​មួយ​ស្តេច​ដែរ! ពល​ទ័ព​របស់​ខ្ញុំ​ក៏​ដូច​ជា​ពល​ទ័ព​របស់​ស្តេច ហើយ​សេះ​របស់​ខ្ញុំ​ក៏​ដូច​ជា​សេះ​របស់​ស្តេច​ដែរ»។


ស្តេច​អហាប់ ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​យ៉ូសា‌ផាត​ថា៖ «តើ​ស្តេច​ពេញ​ចិត្ត ទៅ​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ខ្ញុំ​ឬ​ទេ?»។ ស្តេច​យ៉ូសា‌ផាត​តប​វិញ​ថា៖ «ខ្ញុំ​ក៏​ដូច​ស្តេច ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ស្តេច យើង​នឹង​ទៅ​ច្បាំង​រួម​ជា​មួយ​ស្តេច​ដែរ!»។


លោក​យេហ៊ូវ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាណា‌នី ជា​អ្នក​ទាយ បាន​ចេញ​មក​ជួប​ស្តេច​យ៉ូសា‌ផាត ជម្រាប​ស្តេច​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​ស្តេច​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​អស់​អ្នក​ដែល​ស្អប់អុលឡោះ‌តាអាឡា​ដូច្នេះ? ដោយ​ស្តេច​ប្រព្រឹត្ត​បែប​នេះ អុលឡោះ‌តាអាឡា​ខឹង​នឹង​ស្តេច។


នៅ​ជា​មួយ​មនុស្ស​មាន​ប្រាជ្ញា​នាំ​ឲ្យ​ខ្លួន​មាន​ប្រាជ្ញា តែ​សេព‌គប់​ជា​មួយ​មនុស្ស​ខ្លៅ នាំ​ឲ្យ​ខ្លួន​ទៅ​ជា​មនុស្ស​អាក្រក់។


សូម​បង​ប្អូន​កុំ​ភ័ន្ដ​ច្រឡំ “មិត្ដ​អាក្រក់​តែង​នាំ​ឲ្យ​ខូច​ទម្លាប់​ល្អ”។


ហើយ​មិន​ត្រូវ​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ដ​អំពើ​ឥត​ផល​ប្រយោជន៍ ដែល​មក​ពី​សេចក្ដី​ងងឹត​នោះ​ឡើយ សូវ​បើក​មុខ​អំពើ​ទាំង​នោះ​ឲ្យ​គេ​ឃើញ។


ដ្បិត​អ្នក​ណា​ឲ្យ​សាឡាម​មនុស្ស​បែប​នេះ ក៏​ដូច​ជា​សម​គំនិត​នឹង​អំពើ​អាក្រក់​របស់​គេ​ដែរ។


អ្នក​ណា​មាន​ជ័យ‌ជំនះ ហើយ​បំពេញ​កិច្ចការ​របស់​យើង​រហូត​ដល់​ចុង​បញ្ចប់ យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​អំណាច​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម