ក្នុងរវាងបីឆ្នាំនោះ សាសន៍ស៊ីរី និងសាសន៍អ៊ីស្រាអែល ឥតមានចម្បាំងនឹងគ្នាឡើយ
ក្នុងអំឡុងពេលបីឆ្នាំ គ្មានសង្គ្រាមកើតឡើងរវាងស្រុកស៊ីរី និងស្រុកអ៊ីស្រាអែលទេ។
ក្នុងរវាង៣ឆ្នាំនោះ សាសន៍ស៊ីរី នឹងសាសន៍អ៊ីស្រាអែល ឥតមានចំបាំងនឹងគ្នាឡើយ
ក្នុងអំឡុងពេលបីឆ្នាំ គ្មានសង្គ្រាមកើតឡើង រវាងស្រុកស៊ីរី និងស្រុកអ៊ីស្រអែលទេ។
បេន-ហាដាដទូលទ្រង់ថា៖ «អស់ទាំងទីក្រុងដែលបិតាទូលបង្គំបានរឹបយកពីបិតាទ្រង់ ទូលបង្គំនឹងប្រគល់ថ្វាយទាំងអស់វិញ ហើយទ្រង់នឹងធ្វើថ្នល់សម្រាប់ទ្រង់នៅក្រុងដាម៉ាសបាន ដូចជាបិតាទូលបង្គំបានធ្វើនៅក្រុងសាម៉ារីដែរ»។ ព្រះបាទអ័ហាប់តបថា៖ «ខ្ញុំនឹងឲ្យទៅលោកវិញ ដោយសេចក្ដីសញ្ញានេះ»។ ដូច្នេះ ស្ដេចក៏តាំងសេចក្ដីសញ្ញានឹងគ្នា រួចលែងឲ្យទៅវិញ។
«តើឯងបានឃើញទេ អ័ហាប់បន្ទាបខ្លួននៅមុខយើងហើយ? ដូច្នេះ ដោយព្រោះបានបន្ទាបខ្លួននៅមុខយើង នោះយើងមិននាំសេចក្ដីវេទនាមកក្នុងពេលអ័ហាប់នៅមានជីវិតទេ គឺយើងនឹងនាំសេចក្ដីវេទនានោះមកលើជំនួរវង្សរបស់គេវិញ»។
តែដល់ឆ្នាំទីបីនោះយេហូសាផាត ជាស្តេចយូដា ទ្រង់យាងចុះមកគាល់ស្តេចអ៊ីស្រាអែល
ក្នុងពេលដែលស្តេចស្រុកស៊ីរីកំពុងតែច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ហៅពួកអ្នកជំនិតទ្រង់មកពិគ្រោះគ្នា រួចបង្គាប់ថា៖ «យើងនឹងបោះទ័ពនៅកន្លែងមួយនោះ»។
ព្រះបាទយេហូសាផាតមានទ្រព្យសម្បត្តិ និងកិត្តិយសជាបរិបូរ ហើយស្ដេចបានភ្ជាប់សម្ព័ន្ធវង្សជាមួយព្រះបាទអ័ហាប់។