ប៉ុន្តែ យើងនឹងទុកឲ្យមានមនុស្សប្រាំពីរពាន់នាក់នៅសល់ក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាបនៅចំពោះព្រះបាល ឬថើបវាឡើយ»។
១ ពង្សាវតារក្សត្រ 20:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ស្តេចក៏ចេញទៅត្រួតមើលពួកទ័ពរបស់ចៅហ្វាយខេត្តទាំងប៉ុន្មាន ឃើញមានគ្នាពីររយសាមសិបពីរនាក់។ បន្ទាប់មក ស្តេចក៏ត្រួតមើលប្រជាជន ជាពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឃើញមានប្រាំពីរពាន់នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាប់យាងត្រួតពលសេនាជនរបស់ពួកចៅហ្វាយខេត្ត ឃើញមានចំនួនពីររយសាមសិបពីរនាក់។ បន្ទាប់មក ស្ដេចត្រួតពលទ័ពអ៊ីស្រាអែល ឃើញមានចំនួនទាំងអស់ប្រាំពីរពាន់នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចក៏ចេញទៅ ត្រួតមើលពួកទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មាន ឃើញមានគ្នា២៣២នាក់ បន្ទាប់មក ស្តេចក៏ត្រួតមើលបណ្តាជន ជាពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឃើញមាន៧ពាន់នាក់។ អាល់គីតាប ស្តេចអហាប់ដើរត្រួតពលសេនាជនរបស់ពួកចៅហ្វាយខេត្ត ឃើញមានចំនួនពីររយសាមសិបពីរនាក់។ បន្ទាប់មក ស្តេចត្រួតពលទ័ពអ៊ីស្រអែល ឃើញមានចំនួនទាំងអស់ប្រាំពីរពាន់នាក់។ |
ប៉ុន្តែ យើងនឹងទុកឲ្យមានមនុស្សប្រាំពីរពាន់នាក់នៅសល់ក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាបនៅចំពោះព្រះបាល ឬថើបវាឡើយ»។
ព្រះបាទអ័ហាប់មានរាជឱង្ការសួរថា៖ «តើដោយសារអ្នកណា?» គាត់ទូលឆ្លើយថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺដោយសារពួកទ័ពរបស់ចៅហ្វាយខេត្តទាំងប៉ុន្មាន»។ ស្តេចក៏សួរទៀតថា៖ «តើអ្នកណាត្រូវនាំទ័ពទៅច្បាំង?» គាត់ទូលឆ្លើយថា៖ «គឺព្រះករុណា»។
គេក៏ចេញទៅនៅពេលថ្ងៃត្រង់ ពេលនោះ បេន-ហាដាដ និងពួកស្តេចរងទាំងសាមសិបពីរអង្គ ដែលមកជួយទ្រង់ កំពុងតែសោយស្រាស្រវឹងនៅក្នុងពន្លា
ដូច្នេះ ស្ដេចយ៉ូអាហាសនៅសល់ពលទ័ពសេះតែហាសិបនាក់ រទេះចម្បាំងដប់ និងពលថ្មើរជើងមួយម៉ឺននាក់ ព្រោះស្ដេចស៊ីរីបានរំលាងបំផ្លាញគេអស់ទៅហើយ ទាំងធ្វើឲ្យគេដូចជាលម្អងធូលី ដែលនៅទីលានបញ្ជាន់ស្រូវ។
ព្រះបាទអេសាបានអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ថា៖ «ឱព្រះយេហូវ៉ាអើយ ការជួយឲ្យមានជ័យជម្នះដល់ពួកមានគ្នាច្រើន ឬដល់ពួកកំសោយ នោះស្រេចនៅលើព្រះអង្គទេ ឱព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមព្រះអង្គប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមក ទាស់នឹងពួកមានគ្នាច្រើនទាំងនេះ។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃយើងរាល់គ្នា សូមកុំឲ្យមនុស្សឈ្នះព្រះអង្គឡើយ»។
គ្មានស្តេចណាបានសង្គ្រោះ ដោយសារមានទ័ពច្រើននោះឡើយ ហើយមនុស្សខ្លាំងពូកែ ក៏មិនបានរួច ដោយសារខ្លួនមានកម្លាំងខ្លាំងនោះដែរ។
លោកបានចែកមនុស្សបីរយនាក់ចេញជាបីពួក ហើយប្រគល់ត្រែឲ្យកាន់គ្រប់ៗគ្នា ព្រមទាំងក្អមទទេ ដែលមានចន្លុះនៅខាងក្នុង។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់គេឌានថា៖ «យើងនឹងសង្គ្រោះអ្នករាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្ដាប់ដៃរបស់អ្នក ដោយសារមនុស្សបីរយនាក់ដែលក្បង់ទឹកផឹកនេះ ឯមនុស្សឯទៀត ត្រូវឲ្យគេត្រឡប់ទៅផ្ទះរបស់គេរៀងខ្លួនវិញទៅ»។
ឯស្ដេចសូលនៅត្រង់ចុងក្រុងគីបៀរ ក្រោមដើមទទឹមដែលនៅមីករ៉ូន មានទាំងពួកទ័ពនៅជាមួយ ប្រហែលជាប្រាំមួយរយនាក់ផង
យ៉ូណាថានក៏ប្រាប់យុវជនដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរយើងឆ្លងទៅឯបន្ទាយនៃពួកមិនកាត់ស្បែកនោះ ប្រហែលជាព្រះយេហូវ៉ានឹងជួយយើងទេដឹង ដ្បិតគ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលព្រះអង្គនឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ»។